ខេត្តព្រៃវែង៖
ថ្ងៃព្រហស្បតិ៍ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៣:០៥ នាទីព្រឹក មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ បណ្តាលអោយឆេះ ដែកស្ថិតនៅចំណុច ភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ៨ រថយន្តក្រុងដឹកទំនិញរបស់ក្រុមហ៊ុន វីរះប៊ុនថាំ ពាក់ស្លាកលេខភ្នំពេញ ៣D.៨៩៨១ ដឹកអីវ៉ាន់ និងម៉ូតូចំនួន០៤គ្រឿង បើកបរពីលិចទៅកើត ដល់ចំណុចកើតហេតុខាងលើបានបែកកង់ក្រឡាប់ធ្លាក់ផ្លូវទៅខាងស្តាំដៃបណ្តាលអោយឆេះតែម្ដង។
+ ក្នុងករណីខាងលេីនេះបណ្តាលអោយមនុស្សចំនួន០៧នាក់ ភេទប្រុសរងរបួសស្រាលៗ ។
+ មូលហេតុ : បណ្តាលមកពីរថយន្តបែកកង់ ។
+ ករណីអគ្គិភ័យខាងលេីនេះកម្លាំងជំនាញអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានចេញរថយន្តអគ្គិភ័យចំនួន ០២ គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន ០៤ រថយន្តផងដែរ ។
- រថយន្តអគ្គិភ័យស្រុកស្វាយអន្ទរចំនួន ០២ រថយន្ត
- រថយន្តអគ្គិភ័យស្រុកកំចាយមារចំនួន ០២ រថយន្ត ។