ធ្លាប់មានឥទ្ធិពលនៅស្រុកសន្ទុកអស់លក្ខ័នៅស្រុកសណ្ដាន់ហើយ សង្ស័យខ្នងធំហ៊ានយករថយន្តស្លាកលេខរដ្ឋមកដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ

146

ខេត្តកំពង់ធំ ៖  ប្រជាពលរដ្ឋស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតករណីជនល្មើសដែលយករថយន្តផ្លាកលេខរដ្ឋមកដឹកជញ្ជូនបទល្មើសព្រៃឈើធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យនៅក្នុងទឹកដីខេត្តកំពង់ធំ។

អ្នកឃ្លាំមើលបទល្មើសព្រៃឈើអង្គការក្រៅរដ្ឋាភិបាលបានថ្លែងថាព្រៃឈើនៅតំបន់ព្រៃឡង់ជិតរលាយ ដោយសារស្នាដៃបុគ្គលឆ្លៀតឱកាសមួយចំនួនធ្វើសកម្មភាពកាប់ នឹងដឹកជញ្ជូនឈើគ្មានច្បាប់អនុញាត្តិ យ៉ាងអនាធិបតេយ្យ។

កន្លងមកគេសង្កេតឃើញថា ការដឹកជញ្ជូនផលអនុផលព្រៃឈើនៅតំបន់នោះ ភាគច្រើនដឹកដោយប្រើមធ្យោបាយ គោយន្ដកន្ត្រៃ រថយន្តឆ្នៃ យន្តធុនតូច.ធំជាដើម។ប៉ុន្តែជាក់នៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២២ គេបានឃើញមានរថយន្ត  { IZUZU }ប្រភេទស្ទួច ពណ៌ស មួយគ្រឿងពាក់ស្លាក់លេខរដ្ឋលេខ ៥.០០០៦ បានដឹកឈើប្រភេទសុក្រម់ឃ្លុំ ត្រូវបានគណៈបញ្ជាការឯកភាពស្រុកសណ្តាន់ ធ្វើការឃាត់នៅនឹងចំណុចភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមកាបញ្ជារផ្ទាល់ពីលោក អ៊ុត វណ្ណរា៉ អភិបាលស្រុកសណ្តាន់កាលពីវេលាម៉ោង០៦ល្ងាច នឹងយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកសណ្តាន់ បន្ទាប់មកនៅព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២២ព្រឹកមិញនេះ ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប សុំយកទៅរក្សារទុក។

តាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មានទទួលបាន គឺរថយន្តដែលពាក់ស្លាកលេខរដ្ឋនេះគឺបានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃចេញពីព្រៃឡង់ តាមច្រករវៀងខេត្តព្រះវិហារយ៉ាងច្រើនដង ប៉ុន្តែមិនមានការរំខាន់ដល់មន្ត្រីជំនាញពាក់ព័ន្ធនោះឡើយ ហាក់បីដូចជា ចំលើមន្ត្រីខ្នងធំម្នាក់ទើបហ៊ានយករថយន្ដស្លាក់លេខរដ្ឋយកមកធ្វើអាជីកម្មដូចច្នេះ។

ប្រភពដដែលបានបន្តថា រថយន្តនេះជារថយន្តរបស់រដ្ឋមែន ប៉ុន្តែមានមន្រ្តីម្នាក់បានយករថយន្តនេះមកសុីឈ្នួលដឹកឈើដែលខុសច្បាប់ទៅលក់អោយក្រុមហ៊ុនទៅវិញ។

ភ្នាក់ងារសារព័ត៌មានរបស់យើងបានធ្វើទំនាក់ទំនងទៅលោកគង់ សុភា អភិបាលរងស្រុកសណ្តាន់ដែលបានដឹកនាំកំលាំងហាមឃាត់រថយន្តដឹកឈើនោះលោកបានឆ្លើយថា លោកបានឃាត់រថយន្តនោះមែន ដោយលោកគិតថាជារថយន្តបទល្មើស ព្រោះការដឹកជញ្ជូននោះគឺមិនបានរាយកាណ៍ មកសម្ថកិច្ចនិងអាជ្ញារធរមូលដ្ឋានឡើយ។

លោកតាន់ សុផាន់នី នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់តាមរយៈទូស័ព្ទដើម្បីសុំការបំភ្លឺពីលោកដែរប៉ុន្តែមិនអាចទំនាក់ទំនងបាន។ពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តរដ្ឋនេះ អង្គភាពសារព័ត៌មានមិនអាចសូមការទំនាក់ទំនងពីគ្រប់ភាគីអ្នកពាក់ព័ន្ធបានឡើយ ដូច្នេះដើម្បីឱ្យព័ត៌មាននេះមានភាពសុក្រឹត ត្រឹមត្រូវ អង្គភាពយើងរង់ចាំការបំភ្លឺពីគ្រប់អ្នកពាក់ព័ន្ធរាល់ម៉ោងធ្វើការ។ .(ព័ត៌មានបឋម…