ភ្នំពេញ៖ សាខា ក.ប.ប. អមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានដឹកនាំមន្ត្រីរបស់ខ្លួនចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញនានា តាមបណ្តាម៉ាត ផ្សារ ផ្ទះចែកចាយទំនិញ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ស្រុកសំរោង ខេត្តតាកែវ ក្រុងកែបនិងស្រុកដំណាក់ចង្អើរ ខេត្តកែប និងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិតមកដល់។
យោងតាមលទ្ធផលនៃការត្រួតពិនិត្យចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ មន្ត្រីយើងបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់លើទំនិញហូបចុកចំនួន ៧៣គំរូ ដោយបានរកឃើញពពុះសណ្តែកមានលាយសារធាតុបូរ៉ាក់ចំនួន ៣គក និងបានធ្វើការដកហូតទំនិញមិនមានអនុលោមភាព រួមមាន ភេសជ្ជៈ ឡេ ទំនិញហូបចុក ទំនិញវេចខ្ចប់ស្រេចចម្រុះសរុបចំនួន ២៩៣.៨១គក។
គួរបញ្ជាក់ផងដែរថា ទំនិញដែលបានដកហូតត្រូវបានមន្ត្រីយើងយកមករក្សាទុកនៅទីស្នាក់ការសាខា និងចំពោះអាជីវករដែលប្រព្រឹត្តកំហុសបានទទួលការពិន័យអន្តរការណ៍ផងដែរ។
ជាមួយគ្នានេះដែរមន្ត្រីយើងបានបន្តផ្សព្វផ្សាយនិងចែកជូន ប្រកាសលេខ០០៦៤ ព.ណ អកបប. ប្រក ស្ដីពី«លក្ខខណ្ឌតម្រូវលើការចែកចាយគ្រឿងសម្អាង» ជូនដល់អាជីវករមុននឹងឈានដល់ការអនុវត្តវិធានការតឹងរឹង បានចំនួន៤ទីតាំងផងដែរ៕