លោក នួន ប៊ុនថុល អនុប្រធានសូយោដីខេត្តប៉ៃលិន បានធ្វើឲ្យបាត់ទាំងលិខិតកម្មសិទ្ធដី របស់ប្រជាពលរដ្ឋដើម្បីធ្វើផ្លង់រឹង

120

តាមប្រភពព័ត៏មានពីប្រជាពលរដ្ឋចំនួន២គ្រួសារបានឲ្យដឹងថា ខ្ញុំបាទឈ្មោះ ឈឹម តុងឈិន ភេទប្រុស អាយុ៤៩ ឆ្នាំ មានទីលំនៅភូមិ ព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ បានព្រមព្រៀងទិញដីមួយកន្លែងពីឈ្មោះ ឈឹម ពិសី (ប្ដី)និងឈ្មោះ ស៊ន ណារិន (ប្រពន្ធ) ដែលមានទីតាំងនៅភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានក្បាល៧ ម៉ែត្រ  × ៣២ម៉ែត្រ  ស្មើរនិងទំហំ ២២៤ ម៉ែត្រការ៉េ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ។

ក្រោយពីខ្ញុំបាន ឈឹម តុងឈិន បានទិញរួចរាល់ហើយ ខ្ញុំបាទបានលក់បន្តទៅឲ្យលោកស្រី ណាត សាសរី ក្នុងអំឡុងឆ្នាំ២០២០ ដោយបានព្រមព្រៀងគ្នាដើម្បីរត់ប្លង់កម្មសិទ្ធ(ប្លង់រឹង) ដោយឲ្យលោក នួន ប៊ុនថុល ដែលជាអនុប្រធានសូយោដីខេត្តប៉ៃលិន ជាអ្នកចាត់ចែងក្នុងការធ្វើប្លង់កម្មសិទ្ធិ ដោយបានប្រគល់ប្រាក់ចំនួន៨០០$ នូវការចាត់ចែងធ្វើ។

ប្រជាពលរដ្ឋបានបន្តទៀតថា÷ចាប់ពីថ្ងៃដែលពួកគាត់បានឲ្យលោក នួនប៊ុនថុល ចាត់ចែងក្នុងការកាត់ឈ្មោះធ្វើប្លង់មកអស់រយៈពេលជិត២ឆ្នាំ ពួកគាត់បានព្យាយាមតេតាមទូរស័ព្ទ តាមតេលេក្រាម តាមប្រព័ន្ធហ្វេសប៊ុកផង តែលោកនួន ប៊ុនថុល មិនលើកទូរស័ព្ទនិងមិនមានការឆ្លើយតបទាល់តែសោះ។

ក្រោយពីខ្ញុំបាទខំព្យាយាមតេអស់រយៈពេលជាយូរមកទើបលោក នួនប៊ុនថុល មានការឆ្លើយតបដោយបានប្រាប់ថាលោកបានធ្វើបាត់នូវលិខិតអំណោយដី ដែលលោក ឈឹមពិសី (ប្ដី)និងប្រពន្ធឈ្មោះ ស៊ន ណារិន បានផ្ទេរឲ្យខ្ញុំបាទ ឈឹមតុងឈិន ហើយលោក នួនប៊ុនថុល បានសន្យានិងចាត់ចែងក្នុងការធ្វើកម្មសិទ្ធឲ្យខ្ញុំឡើងវិញ នឹងបានប្រគល់ប្រាប់ចំនួន៨៥០$ មកឲ្យខ្ញុំបាទផងវិញដែរ។ ដោយឲ្យពួកយើងឡើងទៅដើម្បីផ្ដិតមេដៃក្នុងការរត់ការធ្វើឯកសារថ្មីឡើងវិញ តែអ្វីនោះគឺពួកយើងខ្ញុំខំតេទៅលោក តែលោក នួនប៊ុនថុល មិនលើកទូរស័ព្ទទាល់តែសោះ។

ក្រោយពីអង្គភាពយើងបានទទួលព័ត៏មានពីប្រជាពលរដ្ឋមក អង្គភាពយើងបានធ្វើការទំនាក់ទំនងទៅលោក នួនប៊ុនថុល លោកក៏បានបញ្ជាទទួលស្គាល់ថា លោកពិតជាបានទទួលឯកសារពីលោក ឈឹមតុងឈិន ពិតប្រាកដមែនក្នុងការកាត់ប្លង់ តែដោយឯកសារនេះលោកបានធ្វើបាត់ទើបមានការយឺតយ៉ាវក្នុងការរត់ការធ្វើប្លង់នេះ។