ភ្នំពេញ៖លោកវរសេនីយ៍ឯកប្រាក់សាយមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧នៅថ្ងៃទី១០ខែមេសាឆ្នាំ២០២២បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧សហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងនិងបានទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញត្រង់ចំណុចភូមិសាស្ត្រឃុំសន្តិភាពនិងឃុំសិរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបងចំនួន០៨លើកសរុបចំនួន៣៦៤នាក់ស្រី១៤៧នាក់ក្មេង៥៨នាក់ក្មេងស្រី២៨នាក់។
ប្រតិបត្តិការនេះធ្វេីឡេីងដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃនិងត្រួតពិនិត្យពលរដ្ឋឆ្លងដែននិងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃនិងលោកវរសេនីយ៍ឯកហាតឡៃឡែស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក។
ក្រោយពីទទួលបានកម្លាំងយើងបានកត់ឈ្មោះចុះកំណត់ហេតុនិងអប់រំណែនាំរួចប្រគល់បងប្អូនចំនួន២៦នាក់ស្រី១២នាក់ក្មេង៨នាក់ក្មេងស្រី១នាក់ទៅឲ្យក្រុមគ្រូពេទ្យដែលប្រចាំការនៅចំណុចច្រកទ្វារអន្តរជាតិគីឡូ១៣និងបងប្អូនចំនួន៣៣៨នាក់ស្រី១៣៥នាក់ក្មេង៥០នាក់ក្មេងស្រី២៧នាក់ទៅឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើការត្រួតពិនិត្យសុខភាពនិងស្គែនប័ណ្ណចាក់វ៉ាក់សាំងនៅនឹងប៉ុស្តិ៍ជាលទ្ធផល៖អវិជ្ជមានទាំងអស់បន្ទាប់មកក្រុមពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ៕