រថយន្តសាំយ៉ុងបានបោះពួយក្នុងល្បឿនលឿនទៅ បុ ក និងម៉ូតូបណ្ដាលឲ្យមនុស្សចំនួន៥នាក់ស្លា ប់ និងរបួ ស ២នាក់នៅនឹងកន្លែងយ៉ាង អា ណោច អា ធ័ម។

35

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តសាំយ៉ុងបានបោះពួយក្នុងល្បឿនលឿនទៅបុកនិងម៉ូតូបណ្ដាលឲ្យមនុស្សចំនួន៥នាក់ស្លាប់និងរបួស២នាក់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង០០នាទីថ្ងៃទី១០ខែមេសាឆ្នាំ២០២២នៅតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិ ប៉ាក់ប៉ាន់ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថា ភាគីខាងរថយន្តចេញពីថតព្រីវីឌីងនិងម្ខាងទៀតទៅចូលដណ្ដឹងកូនគេហើយបែរជាអកុសល ជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងអណោចអធ័ម ​សូមចូលរួមសោកស្តាយដល់គ្រួសាររងគ្រោះផង

លោកវរសេនីយ៍ឯកទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយរថយន្តម៉ាកសាមយ៉ុងពណ៌ស ពាក់ផ្លាកលេខបាត់ដំបង2,A9816 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)ដឹកមនុស្ស២២នាក់ ស្រី១៧នាក់ បើកបរទិសដៅពីកើតទៅលិច បានបុកម៉ូតូម៉ាកស៊ូម័រXព៌ណទឹកទឹកក្រូច ពាក់ផ្លាកលេខសៀមរាប1X3689 បើកបរដោយឈ្មោះអេង ជើត ភេទប្រុស អាយុ២១ឆ្នាំនៅភូមិចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ (ពាក់មួកសុវត្ថិភាព)ដឹកមនុស្ស០២នាក់១/ឈ្មោះឡាន ស្រីលឹម ភេទស្រី អាយុ២១ឆ្នាំ (អត់មួក)២/ឈ្មោះឡាន ស្រីរួមភេទស្រី អាយុ១៨ឆ្នាំ(អត់មួក)នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត។លោកបន្ថែមថា ករណីនេះបណ្តាលឲ្យស្លាប់ចំនួន០៥ នាក់១/ឈ្មោះអេង ជើត ២/ឈ្មោះឡាន ស្រីលឹម ៣/ឈ្មោះនេះ ស្រីលួម(ជាអ្នកបើកម៉ូតូនិងអ្នករួមដំណើរដោយម៉ូតូ)៤/ឈ្ម្មោះរួនភីរុន ភេទប្រុស អាយុ៥០ឆ្នាំ៥/ឈ្មោះភីរម្យ វត្តី  ភេទស្រី អាយុ៦ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបងរបួសស្រាលចំនួន ០២នាក់(ជាអ្នករួមដំណើរជាមួយរថយន្ត)។លោកបញ្ជាក់ថា មូលហេតុមកពីម៉ូតូបើកបរក្នុងល្បឿនលឿននិងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ហើយអ្នកបើកបររថយន្តគេចខ្លួនក្រោយពេលកើតហេតុ។លោកបន្ថែមថា ក្រោយពេលកើតហេតុកម្លាំងជំនាញបានសហការគ្នាចុះវាស់វែងកន្លែងកើតហេតុ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមច្បាប់។រីឯសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី