ខេត្តបាត់ដំបង ៖ នៅថ្ងៃ អាទិត្យ ៩កេីត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០និង ៣៥នាទី ចំណុចក្រុមទី០៧ ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានគរបាលស្រុកមោងឫស្សី បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្ដែង ដែលក្នុងកិច្ចប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ពុំ ដារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន០៥កូនថង់ (សង្ស័យមានសារធាតុញៀន), ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន០១គ្រឿង, ម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបាននគរបាលស្រុកឃាត់ខ្លួននឹងអនុវត្តតាមច្បាប់៕