ខេត្ត ពោធិ៍សាត់ ៖ នៅវេលា ម៉ោង៩ និង ៣០ នាទី ថ្ងៃទី ៧ មេសា ២០២២ មានក្មេងឃ្វាលគោម្នាក់បានប្រទះឃើញប្រេង ម្រះព្រៅ៧ប៊ីដុងដែល ជនល្មើស ជីក កប់ ក្នុង ដី ដោយសារតែ ដឹក ចេញ មិនទាន់។
ក្មេងឃ្វាលគោ បាននិយាយថាខ្ញុំធុំក្លិន និង ប្រទះឃើញ ហើយបាន រាយការណ៍ ជូន សមត្ថកិច្ចដើម្បី រឹបអូស យកទៅរក្សាទុកជា វត្ថុតាង ។
កិច្ចប្រតិបត្តិការ រុករក ជីក គាស់កកាយ ខាងលើ កម្លាំង អធិការ ដ្ឋានស្រុក វាលវែង បាន សហការជាមួយកម្លាំង ប៉ុស្តិ៍ និង កម្លាំង ប្រជា ការពារ កម្លាំង កងរាជអាវុធហត្ថ ស្រុក រួម នឹង អាជ្ញាធរ ឃុំ ភូមិ ដឹកនាំ ដោយ លោកអធិការ នគ របាល ស្រុក វាលវែងលោក វរសេនីយ៍ឯក ធាង ឡេង ចុះ ជីក គាស់ កកាយយក ប៊ីដុង ប្រេង ម្រះព្រៅភ្នំនៅ ចំណុច អូរ តា តាក ស្ថិតនៅ ក្នុងភូមិ ក្រាំងរ ងៀង ឃុំ អន្លង់ រាប ស្រុក វាលវែង ។
លោក វរសេនីយ៍ឯក ធាង ឡេង បានឱ្យដឹងនៅ រសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២២នេះ ថាៈ វត្ថុតាងសមត្ថកិច្ចបាន ដកហូត ចំនួន៧ប៊ីដុង ទម្ងន់ ស្មើនឹង ៩៦គីឡូក្រាម ថ្លឹង ទាំង សំបក ក្នុងនោះ នៅមាន គុណភាព៣ប៊ីដុង ខូចខាតបែក អស់ ៤ប៊ីដុង ។
លោក បាន បញ្ជាក់ថាៈ ប្រេង ម្រះព្រៅ ខាងលើនេះ ត្រូវបាន ក្រុម ជនល្មើសដឹក ចេញ មិនទាន់ បាន ជីក កប់លាក់ទុក ក្នុង ដី ជា យូរ មកហើយ នៅពេល តំបន់ នេះជា ព្រៃស្តុក មិន មានផ្ទះ អ្នកស្រុក ។
លោក អធិការ នគ របាល ស្រុក វាលវែង បាន ឱ្យដឹងទៀតថាៈ ក្រោយពី បានទទួល ព័ត៌មាននេះ ភ្លាម លោក បាន រាយការណ៍ ជូនលោក ឧ ត្ត ម សេនីយ៍ ទោ ស ថេ ង ស្នងការ នគរបាលខេត្តពោធិ៍សាត់ និង សុំ ការអនុញ្ញាត ពី លោកព្រះរាជអាជ្ញា ដឹកនាំ កម្លាំង ធ្វើ ការជីក កកាយយក ប្រេង ម្រះព្រៅ ខាងលើនេះ ។
បច្ចុប្បន្ន វត្ថុតាង ប្រេង ម្រះព្រៅខាងលើ ត្រូវបាន ដកហូតនាំយកមក រក្សាទុកនៅ អធិការដ្ឋា ន នគរបាលស្រុក វាលវែង រង់ចាំ ចាត់ការ បន្តតាម នីតិវិធី ៕