ឃា ត់ ខ្លួនស្រ្តីម្នាក់ពីបទចោរកម្មមានស្ថានទម្ងន់ទោស

26

ខេត្តបាត់ដំបង ៖ នៅថ្ងៃអង្គារ ៤កេីត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី មានករណីលួចមួយកើតឡើងត្រង់ចំណុចក្រុមទី០២ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យឈ្មោះ សុង សម្ភស្ស ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង បានលួចទ្រព្យសម្បត្តិជនរងគ្រោះឈ្មោះ ថន ចាន់ធៀង ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង។

ក្នុងនោះសម្ភារៈបាត់បង់រួមមាន៖ លុយខ្មែរចំនួន ៣៥ម៉ឺនរៀល, លុយបាតចំនួន ៧០០០បាត, កាបូបស្ពាយចំហៀងពណ៍ប្រផេះចំនួន ០១។

នៅក្រោយកើតហេតុ ជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលើ និងដកហូតប្រាក់ប្រគល់ជូនជនរងគ្រោះវិញ។

ករណីនេះ ស្ត្រីជាជនល្មើសខាងលើត្រូវបានសមត្ថកិច្ចនគរបាលក្រុងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕