ក្រោយវគ្គបក្រណ្ដុះបណ្ដាលដោយជោគជ័យ ក្នុង ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ថ្មីៗនេះ គណៈកម្មការសិក្សានិងបណ្ដុះ បណ្ដាលនៃសមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នក សារព័ត៌មានកម្ពុជា បានធ្វើការជ្រើសរើសសិក្ខាកាមជាអ្នកសារព័ត៌មាន ជំនាន់ ក្រោយ ចំនួន ២៣នាក់ ចុះធ្វេី កម្មសិក្សាក្រោម ប្រធាន បទ “ព័ត៌មាន ពិតជុំវិញបឹងទន្លេសាប ” ដែលមាន រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០៧ ខែមេសា រហូតដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ ។
កម្មសិក្សាខាងលេីនេះដឹកនាំដោយអនុ គណៈកម្មការ សិក្សានិងបណ្ដុះបណ្ដាល ដែលមានលោកញ៉ែម ចាន់ណា ជាប្រធានដឹកនាំនិងអនុប្រធាន ចំនួន ២ រូបទៀត ព្រមទាំង សិក្ខាកាម ចំនួន ២៣នាក់ មកពីបណ្ដាអង្គភាព សារព័ត៌មាន ១៣ អង្គភាពក្នុង គោល បំណងសិក្សា ស្វែងយល់បន្ថែម លេីការយកព័ត៌មានបទសម្ភាសន៍ការសរសេរនិងចុះផ្សាយ ព័ត៌មាន លេីគោលដៅចំនួន០៥ ខេត្តរួមមានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្ត បាត់ដំបង ខេត្ត សៀមរាប និងខេត្ត កំពង់ធំ ដែលជាខេត្តស្ថិតនៅជុំវិញបឹងទន្លេសាប ។
គូស បញ្ជាក់ផងដែរថា នេះជា លេីកទី១ហេីយ ដែលសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នក សារព័ត៌មានកម្ពុជា បានរៀបចំ ចុះកម្មសិក្សា សម្រាប់ សិក្ខាកាម ដែលបាន ឆ្លងកាត់ វគ្គ បណ្ដុះបណ្ដាល ស្ដី ពី “សេចក្តី រាយការណ៍ និង ការសរសេរ ព័ត៌មាន ប្រកបដោយ វិជ្ជាជីវៈ ” ដើម្បី ការពង្រឹងសមត្ថភាពចំណេះ ដឹងជំនាញវិជ្ជាជីវៈ និង ក្រមសីលធម៌ សម្រាប់ អ្នកសារព័ត៌មានជំនាន់ក្រោយឲ្យ ក្លាយ ជា ធនធាន មនុស្សពិតប្រាកដលេីវិស័យ សារព័ត៌មាន នៅកម្ពុជា។ ក្នុងកិច្ច ប្រជុំគណៈកម្មាធិការ សិក្សា និង បណ្ដុះ បណ្ដាលកាលពីថ្ងៃទី៣០ ខែមីនានៅស្នាក់ការកណ្ដាលលោក ហោ គន្ធា ប្រធានស្ថាបនិកនៃសមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា និងជាប្រធាន អង្គប្រជុំបាន លេីកឡេីង ថា ការសិក្សា ដែលប្រកបដោយគុណ ភាពនិងប្រសិទ្ធភាព ខ្ពស់ សិក្ខាកាម ទាំង អស់ គប្បី ត្រូវយកចិត្តទុកដាក់ សិក្សាលេីកទ្រឹះស្ដីនិងការ ចុះអនុវត្តផ្ទាល់ទេីបទទួល ចំណេះដឹង និងជំនាញ ពិតប្រាកដដេីម្បី អភិវឌ្ឍខ្លួន ប្រកបដោយភាពជោគជ័យ ក្នុង អាជីព។
លោកប្រធានបាន បន្ដថា ប្រធានបទ “ព័ត៌មានពិតជុំវិញបឹងទន្លេសាប ” ដែលសិក្ខាកាម ចុះ ធ្វើ កម្មសិក្សា នេះ ពិតជាមាន គុណប្រយោជន៍ខ្ពស់ហេីយក៏ជាការចូលរួម ចំណែកគាំទ្រនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលេីការទប់ស្កាត់បទល្មើសជុំវិញ បឹងទន្លេសាប កន្លង ទៅ ។ ក្រោយពីទទួលបានការគាំទ្របេសកកម្ម ចុះកម្មសិក្សាពីសំណាក់ ឯកឧត្ដម បណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន សិក្ខាកាម ទាំង ២៣នាក់ពិតជាមាន ឆន្ទៈ ខ្ពស់ ក្នុង ការសិក្សាស្វែងយល់លេីជំនាញវិជ្ជាជីវៈនិង ក្រមសីលធម៌ សារព័ត៌មាន ដើម្បីឲ្យក្លាយខ្លួនជាអ្នកសារព័ត៌ អាជីពពិតប្រាកដ ។