ស្ត្រីម្នាក់ ស្លា ប់ ក្នុងបន្ទប់ចោលកូន៣នាក់ឱ្យនៅកំព្រាដោយសាររោគ គាំ ង បេះដូង..

79

ភ្នំពេញ ៖ ស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែងចោលកូន៣នាក់ឱ្យនៅកំព្រា ដោយសារតែជំងឺគាំងបេះដូង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៧២ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះទា ចាន់នី មានអាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមប្រភពព័ត៌មានពីឈ្មោះពយ ពិសីត្រូវជាប្ដីរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា រូបគាត់បានរៀបការជាមួយជនរងគ្រោះជាយូរណាស់មកហើយដោយមានកូនចំនួន៣នាក់ជាចំណងដៃ ហើយបច្ចុប្បន្នប្រពន្ធរបស់គាត់មានជំងឺបេះដូង និងតែងតែផឹកស្រាជារៀងរាល់ថ្ងៃ។

លុះមកដល់ថ្ងៃកើតហេតុរូបគាត់ជាប្ដីបានចេញទៅធ្វើការជាធម្មតា រហូតដល់វេលាម៉ោងប្រហែល១២ក៏មានគេតេប្រាប់គាត់ថា ប្រពន្ធរបស់គាត់បានស្លាប់នៅក្នុងបន្ទប់ជួលបាត់ហើយ ភ្លាមៗនោះគាត់ក៏បានមកដល់ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចក្នុងមូលដ្ឋានដើម្បីចុះមកពិនិត្យដល់ចំណុចកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យចក្ខុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ។

ក្រោយធ្វើកោសល្យវិច័យរួច គ្រូពេទ្យបានបញ្ជាក់ថា  ជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង រួចក៏បានប្រគល់ឱ្យសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តក្រាំងធ្នង់តាមប្រពៃណី៕