ត្រីជាច្រើនប្រភេទ ពុ ល ងា ប់ ជាបន្តបន្ទាប់នៅតាមបណ្តោយស្ទឹងព្រែកត្នោតដោយសារមានការបង្ហូរកាកសំណល់និងទឹកកខ្វក់ចូលក្នុងស្ទឹងព្រែកត្នោត…

35

ខេត្តកំពង់ស្ពឺ ៖ ត្រីជាច្រើនប្រភេទដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោតបានពុលងាប់ជាបន្តបន្ទាប់ដោយសារមានការបង្ហូរកាកសំណល់និងទឹកកខ្វក់ចូលក្នុងស្ទឹង ។

បើតាមសម្តីមន្ត្រីជំនាញជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឲ្យក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី៣ខែមេសាឆ្នាំ២០២២ថាករណីត្រីពុលនៅតាមដងស្ទឹងព្រែកត្នោតមានចំនួនពីកន្លែងនៅចំណុចទំនប់រលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទងនិងនៅចំណុចស្ពានស្ទឹងស្វាស្លាប់ ស្ថិតក្នងឃុំតាំងសំរោង ស្រុកភ្នំស្រួច ។

ចំណុចទំនប់រលាំងជ្រៃ តាមការផ្តល់ព័ត៌មានពីប្រជាពលថាកាលពីថ្ងៃទី១ ខែមេសាវេលាម៉ោង៣រសៀល មានប្រជាពលរដ្ឋជាច្រើនបានចាប់ត្រង់ ដួស យកត្រីដែលមានស្ថានភាពពុល។

ហើយម្នាក់ៗចាប់បានត្រីពី៨គីឡូក្រាមទៅ ១០០គីឡូក្រាមដែលមានប្រភេទត្រី ឆ្លាំង ផ្ទក់ ឆ្ពិន សណ្តាយ រៀល តានេល និងត្រីផ្សេងៗទៀត។

ការពុលនេះប្រជាពលរដ្ឋភាគច្រើនគាត់ថាមកពីការបង្ហូរកាកសំណល់ពីរោងចក្រកែច្នៃស្វាយ។

ស្ទឹងស្វាស្លាប់ (ហៅស្ពានអង្គជុំ)ស្ថិតក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួចតាមការបញ្ជាក់ពីអាជ្ញាធរឃុំថា កន្លងមកមានការពុលត្រីនៅតាមដងស្ទឹងនេះដែរ អាជ្ញាធរឃុំបានស្រាវជ្រាវឃើញថា ការបង្កធ្វើឲ្យត្រីពុលងាប់ជាច្រើននេះបណ្តាលមកពីការបង្ហូរឬបាក់ទំនប់កន្លែងស្តុកកាកសំណល់រោងចក្រកែច្នៃស្វាយនៅភូមិដក់ព ឃុំក្រាំងដឺវ៉ាយស្រុកភ្នំស្រួចនិងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច  ចំពោះបញ្ហានេះអាជ្ញាធរឃុំបានណែនាំ ហើយនៅតែកើតមានជាបន្តបន្ទាប់ ដូចនេះក៏បានរាយការណ៍ទៅថ្នាក់ស្រុកដើម្បីចាត់ការវិញ។

ចំពោះបញ្ហាកាកសំណល់នេះ ប្រជាពលរដ្ឋក៏បានឃើញសកម្មភាពយកមកចាក់នៅតាមផ្លូវមួយចំនួនដើម្បីជួយបំបាត់នៅការហុយដីផងដែរ។

ប្រភពបានបន្តទៀតថាបន្ទាប់ពីក្រុមការងារចុះប្រមូលព័ត៌មាន អាចសន្និដ្ឋានបានថា:

ការបង្កធ្វើឲ្យត្រីពុលគឺបណ្តាលមកពីការបង្ហូរទឹកនិងបាក់ទំនប់កន្លែងស្តុកកាកសំណល់រោងចក្រកែច្នៃស្វាយ និងការដឹកកាកសំណល់ទាំងនេះទៅចាក់បង្ហូរចោលនៅត្រង់ចំណុចណាមួយនៃតាមដងស្ទឹងព្រែកត្នោត ដែលនៅសល់ពីការចាក់លើផ្លូវ។

ពលរដ្ឋសូមអោយជំនាញពាក់ពន្ឋ័ត្រូវមានវិធានការអោយក្រុមហ៊ុនដំណាប់ស្វាយខាងលើកែច្នៃនិងធ្វើអាងស្តុបទឹកអោយបានត្រឹមត្រូវ(តាមស្តង់ដា)បើនៅតែមានទឹកមានសារធាតុពុលហូរចូលស្ទឹងទៀតត្រីទាំងនោះនិងងាប់ផុតពូជអស់ហើយ ណាមួយពួកគាត់ដែលជាអ្នករស់នៅតាមដងស្ទឹងព្រែកត្នោតក៏ប្រើប្រាស់ទឹកស្ទឹងផងដែរសម្រាប់ជីវៈភាពប្រចាំថ្ងៃ៕