លោកជំទាវ ឱ វណ្ណឌីន អញ្ជើញជាអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោង «ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ ដំណើរការមន្ទីរពេទ្យវៃឆ្លាតបៃតង»

32

សិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលគម្រោង«ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ ដំណើរការមន្ទីរពេទ្យវៃឆ្លាតបៃតង»បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នាHimawari Hotel ក្នុងរាជធានីភ្នំពេញ ក្រោមវត្តមានអញ្ជើញជាអធិបតី លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និង ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

សិក្ខាសាលារៀបចំឡើង ដោយភ្នាក់ងារអនុវត្តគម្រោង៖ កម្មវិធីពេទ្យយើង ដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងមានការគាំទ្រគម្រោងដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិក ប្រចាំកម្ពុជា។

គោលបំណងនៃអង្គសិក្ខាសាលា គឺដើម្បីបង្កើតឱកាសសម្រាប់ផ្សព្វផ្សាយ និងអបអរលទ្ធផលនៃដំណើរការគម្រោង ឌីជីថល ក្នុងការកែប្រែធ្វើទំនើបកម្ម និងបម្រែបម្រួលអ្នកផ្ដល់សេវាសុខាភិបាលឯកជន ក្នុងប្រទេសកម្ពុជា ។ ទន្ទឹមនេះក៏ ដើម្បីបង្កើតសក្ដានុពលដ៏វិសេសវិសាល ទៅលើការផ្ដល់សេវាសុខភាព និងវិស័យសុខាភិបាល ។

បង្កើតឱកាសសម្រាប់គ្លីនិក និងមន្ទីរពេទ្យដៃគូ ក្នុងការបង្ហាញពីឆន្ទៈ និងធ្វើការឆ្លុះបញ្ចាំងពីគុណសម្បត្តិ ដែលទទួលបានពី ការចូលរួមជាអ្នកផ្ដល់សេវាសុខភាពក្នុងប្រទេសកម្ពុជា ដែលពោរពេញលក្ខណៈជាអ្នកគាំទ្របរិស្ថានស្អាត៕