លោកជំទាវ ញ៉ែម សាខន សខេង ប្រធានកិត្តិយសក្រុមអ្នកម្ដាយមនុស្សធម៌ និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួន សុភី សសុខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូទូទាំងស្រុកឯកភ្នំ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

75

នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ លោកជំទាវ ញ៉ែម សាខន សខេង ប្រធានកិត្តិយសក្រុមអ្នកម្ដាយមនុស្សធម៌ និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួន សុភី សសុខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូទូទាំងស្រុកឯកភ្នំ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ពិធីសំនេះសំណាល និងផ្ដល់អំណោយនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម ខាន់ ម៉ា ណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌ ឯកឧត្តម សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុរភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវក្រុមការងារ ចុះមូលដ្ឋានស្រុកឯកភ្នំជាច្រើនរូបទៀត។

ក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូមកពីទូទាំងស្រុកឯកភ្នំចំនួន៦៨២នាក់នោះ សម្ដេចក្រឡាហោម ស ខេង និងលោកចំទាវ ញ៉ែម សាខន ស ខេង បានផ្ដល់ថវិកាជូនលោកគ្រូ អ្នកគ្រូ ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន៤ម៉ឺនរៀល។ ចំណែកអំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៥២២គ្រួសារ រួមមាន១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ,អំបិល២គីឡូក្រាម, ទឹកបរិសុទ្ធ២កេស, ម៉ាស១ប្រអប់, ខោអាវកីឡា១កំប្លេ និងថវិកាចំនួន ២ម៉ឺនរៀល។