(ប៉ៃលិន)÷ នគរបាលនៃអធិការក្រុងប៉ៃលិន បានឃាត់ខ្លួនក្មេងឆ្លាតៗចំនួន០២នាក់ ដែលបាននាំគ្នាបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅក្នុងក្រុងប៉ៃលិន យកទៅកាត់សក់ ឱ្យពាក់សំបកកង់ម៉ូតូ និងធ្វើកិច្ចសន្យាអប់រំណែនាំ កាលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
លោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា ការឃាត់ខ្លួន និងម៉ូតូនេះស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន ដោយបានចាប់ឃាត់ខ្លួនយកទៅធ្វើកិច្ចសន្យារាងចាល និងមានលិខិតធានាឱ្យអាណាព្យាបាលយកទៅអប់រំណែនាំបន្ថែមទៀត និងបានយកម៉ូតូមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលប៉ៃលិនរយៈពេល១២ថ្ងៃដើម្បីឱ្យថ្ងៃក្រោយមានការរាងចាល។បើតាមពលរដ្ឋរាយការមក ក្រុមក្មេងៗជាទីស្រឡាញ់ខាងលើ តែងនាំគ្នាយកម៉ូតូទៅជិះបង្ហោះយ៉ាងសប្បាយរីករាយ ដោយមិនខ្វល់ពីករណីរគ្រោះថ្នាក់ចរាចរណ៍ ឬប៉ះពារដល់អ្នកធ្វើដំណើរតាមដងផ្លូវជាមួយ នាំឱ្យអ្នកផងគ្នាលាន់មាត់ថា ជាក្មេងទំនើងប្រចាំភូមិ បើគ្រោះថ្នាក់កើតឡើងម្លេះគ្មានអ្នកចង់ជួយទេមើលទៅបើប្រពៃយ៉ាងនេះ។
បច្ចុប្បន្នអាណាព្យាបាលនាំគ្នាទៅសុំយកម៉ូតូមកប្រើប្រាស់វិញ ក្រោយបានទុកនៅប៉ុស្តិ៍រដ្ឋបាលប៉ៃលិនតាមកាលកំណត់៕