ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតសម្រាប់ស្នើសុំអនុគ្រោះទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥

5

រាជធានីភ្នំពេញ, នារសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតសម្រាប់ស្នើសុំអនុគ្រោះទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ។

សូមបញ្ជាក់ជូនថា គណៈកម្មការជាតិបានទទួលពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំអនុគ្រោះទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២១ និងមណ្ឌលអប់រំកែប្រែចំនួន៤ ដែលមានទណ្ឌិតសរុបចំនួន ៩០០នាក់ (ស្ត្រី ៧៦នាក់) ដោយក្នុងនោះ៖
• ស្នើសុំបន្ធូរបន្ថយទោស ៣ខែ ចំនួន ៥៩៧ នាក់ (ស្រី ៣៩ នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ១៨៩ នាក់ (ស្រី ១៧ នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៧៤ នាក់ (ស្រី ១៥ នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ១៤ នាក់ (ស្រី ៣ នាក់)
• ស្នើសុំបន្ថយទោសពីមួយជីវិតមកត្រឹម ៣០ឆ្នាំ ចំនួន ២ នាក់
• ស្នើសុំលើកលែងទោស ចំនួន ២៤ នាក់ (ស្រី ២ នាក់)។