សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់ឲ្យអាជ្ញាធរនៅខេត្តទាំង ៤នៅតំបន់ភូមិភាគឦសានពង្រឹងសន្តិសុខ និងទប់ស្កាត់ការប្រព្រឹត្តបទល្មើសនានាដែលបង្កអសន្តិសុខ ជាពិសេសបទល្មើសឆបោកតាមបច្ចេកវិទ្យា។

3

សម្ដេច ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន» នៅថ្ងៃទី៩ ខែមេសានេះថា៖ «កិច្ចការងារនេះត្រូវប្រយ័ត្ន ខេត្តយើងទាំង ៤ ទោះបីជាតាំងពី១៩៩៩មក យើងអភិវឌ្ឍកវែកកឆ្នាំ បានប៉ុននេះ អត់មានពឹងទៅលើបទល្មើសបច្ចេកវិទ្យាទេ។ អីចឹង យើងរស់តទៅទៀតដោយមិនចាំបាច់ពឹងទៅលើអាហ្នឹងទេ»។

សម្ដេចបន្តថា៖ «យើងត្រូវជំរុញការវិនិយោគពិត លើវិស័យពិត មិនមានអីពាក់ព័ន្ធនឹងការខុសច្បាប់ មិនពាក់ព័ន្ធទៅដល់បញ្ហាសន្តិសុខ»។

កាលពីខែមីនា ទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញរបស់ជនបរទេស បានទៅដល់ខេត្តមណ្ឌលគិរី ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេស២៥៨នាក់ មានជនជាតិចិន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម៕