តាំងពីខែកុម្ភៈ មកដល់ពេលនេះ (២៩ មីនា) នៅខេត្តឡាំប៉ាង ប្រទេសថៃ មន្ត្រីពន្លត់អគ្គិភ័យថៃ នៅតែប្រតិបត្តិការពន្លត់អគ្គីភ័យទាំងយប់ទាំងថ្ងៃនៅក្នុងតំបន់ផ្សេងៗនៃខេត្តឡាំងប៉ាង ចំពេលអាកាសធាតុក្តៅខ្លាំង។ សីតុណ្ហភាពមានលើសពី 40 អង្សាសេ ហើយភ្លើងឆេះព្រៃកំពុងកើតឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលនេះ។ អាកាសធាតុក្តៅបង្កឱ្យមានភ្លើងឆេះ ខ្យល់បក់រាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែមូលហេតុទាំងអស់នៅតែបណ្តាលមកពីមនុស្សចូលព្រៃ ហើយដុត រួមទាំងបរបាញ់សត្វ និងស្វែងរកអនុផលព្រៃឈើ ទោះបីជាខេត្តបានចេញសេចក្តីប្រកាសហាមក៏ដោយ ។
បញ្ហានេះបានធ្វើឲ្យស្ថានភាពផ្សែងអ័ព្ទ ជាបញ្ហាបន្តក្នុងតំបន់ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ខែមីនា។ ខេត្តឡាំប៉ាងបានរាយការណ៍ថា ចំនួនភ្លើងឆេះព្រៃបានកើនឡើងទ្វេដងធៀបនឹងថ្ងៃ២៦ មីនា ដោយភ្លើងឆេះចំនួន ១៤៩ ចំណុច បានរាលដាលទូទាំង ១៣ ស្រុក ជាលើកទី ២ នៅក្នុងប្រទេស។ ថ្ងៃ27 មីនា 2025ចំនួនបានកើនឡើងដល់ 354 ចំណុច ក្លាយជាលំដាប់ទីពីរក្នុងប្រទេស បន្ទាប់ពីក្រុងម៉ែហុងសន ដែលមានភ្លើងឆេះចំនួន 443ចំណុច, ខេត្តឡាំប៉ាងភ្លើងឆេះព្រៃ 354 ចំណុច, ខេត្តណាន 258 ចំណុច និងខេត្តផែចំនួន 230 ចំណុច ។
ដោយសារផ្សែងអ័ព្ទបូកផ្សំនឹងធូលីគ្របដណ្តប់ខេត្តឡាំប៉ាង និងតំបន់ទូទៅទូទាំងខេត្តក្នុងកម្រិតក្រហម បង្កឲ្យគុណភាពខ្យល់អាក្រក់ធ្ងន់ធ្ងរ ប៉ះពាល់ដល់សុខភាព ។
យោងតាម PM2.5 ពីស្ថានីយ៍ត្រួតពិនិត្យគុណភាពខ្យល់ស្វ័យប្រវត្តិនៃនាយកដ្ឋានត្រួតពិនិត្យការបំពុល បានរកឃើញថា ខ្យល់បំពុលក្នុងខេត្តឡាំប៉ាងស្ថិតក្នុងកម្រិតក្រហម ដែលលើសពីដែនកំណត់ 80-100 មីក្រូក្រាមក្នុងមួយម៉ែត្រគូបសម្រាប់រយៈពេល 6 ថ្ងៃជាប់ៗគ្នាគ្រប់ទីកន្លែងរហូតក្លាយពលរដ្ឋថៃនៅតំបន់ទាំងនោះដកដង្ហើមជាមួយនឹងខ្យល់បំពុលជាទម្លាប់ទៅហើយ។ ប្រជាពលរដ្ឋថៃ បានត្រឹមតែបញ្ចេញមតិ រិះគន់ និងជំរុញឲ្យភ្នាក់ងាររដ្ឋាភិបាលតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឲ្យដោះស្រាយបញ្ហាដែលកើតឡើងយ៉ាងឆាប់រហ័ស ព្រោះយើងរស់នៅក្នុងសភាពបែបនេះជាយូរមកហើយ។
ស្ថាប័នពាក់ព័ន្ធ ទាំងមន្ត្រីរដ្ឋបាលព្រៃឈើនៃឧទ្យានជាតិ និងការិយាល័យគ្រប់គ្រងព្រៃឈើថៃ រួមទាំងអង្គភាពរដ្ឋបាលព្រៃឈើ និងក្រុមអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តបានធ្វើការយ៉ាងលំបាកក្នុងកាលៈទេសៈអាកាសធាតុក្តៅខ្លាំងនៅក្នុងខេត្តទាំងមូល ភ្លើងឆេះព្រៃដែលរងការខូចខាតជាង 1,000 រ៉ៃ (ប្រមាណ 2Km) ជារៀងរាល់ថ្ងៃ បង្កើតជាល្អងធូលី យ៉ាងក្រាស់គ្របដណ្តប់លើតំបន់ក្នុងលក្ខខណ្ឌភូមិសាស្ត្រនៃខេត្តឡាំប៉ាង រហូតដល់តំបន់ជាច្រើនក្នុងប្រទេសថៃ ៕
ប្រភពពីវេបសាយ Matichon របស់ថៃ