ស្ទឹងត្រែង៖ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញជាវាគ្មិនកិត្តិយសឧទ្ទេសអំពី វិស័យបរិស្ថាន ជូនសិក្ខាកាម ចំនួន ២៧៩នាក់ ក្នុងសិក្ខាសាលាស្ដីពី ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន វិស័យបរិស្ថាន និងផ្សព្វផ្សាយសមិទ្ធផលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំរដ្ឋាបាលខេត្តស្ទឹងត្រែង។
ក្នុងឱកាសអញ្ជើញវាគ្មិន លោកជំទាវអនុរដ្ឋលេខាធិការ បានធ្វេីបទបង្ហាញស្ដីពីយុទ្ធសាស្ត្រចក្រាវិសស័យបរិស្ថាន ដែលផ្ដោតលេីសសរស្ដមសំខាន់ចំនួន ០៣ នោះគឺ ភាពស្អាត ភាពបៃតង និងចរីភាព ដែលជាយន្ដអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងយុទ្ធាសាស្រ្ដបញ្ចកោណដំណាក់ទី១ នៃនីតិកាលទី៧ នៃរដ្ឋសភាកម្ពុជា។
ជាមួយគ្នានោះដែរ លោកជំទាវអនុរដ្ឋលេខាធិការ បានលេីកទឹកចិត្ដឱ្យសិក្ខាកាម ដ៏ដូចជារដ្ឋាបាលខេត្ត មន្រ្ដី ឃុំ ស្រុក លោកគ្រូ អ្នកគ្រូ បន្ដជម្រុញចលនាភាព ក្រោមយុទ្ធនាការ កម្ពុជាស្អាត ខែ្មរធ្វើ និងចូលរួមឱ្យបានគ្រប់គ្នាលេីការការពារធម្មជាតិ និងចូលអភិវឌ្ឍន៍ភាពបៃតង ក្រោយយុទ្ធនាការ ពន្លកបៃតង ផងដែរ។