លោកជំទាវ មាស ច័ន្ទធីតា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការ​កែ​សម្រួល​បញ្ចប់​លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់ សម្រាប់វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាន រោងចក្រ និងសិប្បកម្ម

3

បៃលិន៖​ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការ​កែ​សម្រួល​បញ្ចប់​លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់ សម្រាប់វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាន រោងចក្រ និងសិប្បកម្ម​ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តប៉ៃលិន។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖​ ពិភាក្សាប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធ និង​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយ ផ្ទៀងផ្ទាត់ រោងចក្រ និងសិប្បកម្ម​ ព្រមទាំង​ជាការចែករំលែកចំណេះដឹងស្ដីពី លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់ រោងចក្រ និងសិប្បកម្ម ក្នុងចំណោមអ្នកពាក់ព័ន្ធ។

គួរបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំដោយនាយកដ្ឋានរង្វាន់និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន ហេីយមានការចូលរួមពីលោក លោកស្រី នាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ហែម ឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តប៉ៃលិន មន្ទីរពាក់ព័ន្ធ ប្រតិបត្តិករវិស័យរោងចក្រ សិប្បកម្ម និងមន្ត្រីនៃមន្ទីរបរិស្ថានរាជធានី ខេត្ត សរុបចំនួន ១៥០នាក់៕