ខេត្តកំពង់ឆ្នាំង៖ ក្រោមដំណក់ទឹកភ្លៀងនៅយប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ កម្លាំងសឹករងខេត្តកំពង់ឆ្នាំង សហការ និងកម្លាំងកងពលតូចថ្មើរជើងលេខ៥១.៥២. នឹង៥៣ ចុះល្បាត អនុវត្តតាមបទបញ្ជាថ្នាក់លើ បានប្រទះឃើញជនល្មើសលួចហ៊ុំសម្រាស់ដែរមានទំហំធំៗ ស្ថិតនៅភូមិតាសោមឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ត្រូវបានកម្លាំងកងទ័ព ច្រើននាក់ ចុះប្រតិបត្តិការដោយកម្លាំងសឹករងខេត្តកំពង់ឆ្នាំង សហការជាមួយ នឹងកម្លាំងកងពលតូចថ្មើរជើងលេខ៥១,៥២,៦៣ បានចុះបង្ក្រាបរុះរើសម្រាស់ធំៗទាំងនេះ និងបំផ្លាញចោល នឹងកន្លែងរីឯម្ចាស់សម្រាស់បានដាក់ឌឺម៉ង់ប្រុច ។
ប្រជានេសាទបានអោយដឹងបន្តថា៖ ពួកគាត់ជាអ្នករស់នៅតាមទន្លេ មុខរបរដាក់មងចងសន្ទូចនេះ គាត់បានធ្វើតាំងពីដូនតា តែពួកគាត់មានការលំបាកយ៉ាងខ្លាំងពេលរដូវសម្រាស់នេះតែម្តង ព្រោះពួកម្ចាស់សម្រាស់ធំៗទាំងនោះ ក្រៅពីដាក់មែកឈើចុះក្នុងទឹកទន្លេហើយ ពួកគេនៅអូសដើមកំប្លោកមកដាក់ពីលើទៀត នាំអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរចេញចូលផ្ទះ និងយកអ្នកជម្ងឺទៅមន្ទីរពេទ្យជាដើម។
ហើយម្យ៉ាងទៀត ពេលពួកគាត់រាយមងចងសន្ទូច គឺពួកម្ចាស់សម្រាស់ទាំងនោះ គឺពួកគេបានដេញពួកគាត់មិនអោយពួកគាត់នេសាទក្បែរៗសម្រាស់របស់ពួកគេឡើយ។
បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរជាលក្ខណៈគ្រួសារពេលឃើញមានកម្លាំងកងទ័ពចុះមកបង្ក្រាបបែបនេះ ពួកគាត់ជាប្រជានេសាទលក្ខណៈគ្រួសារមានចិត្តសប្បាយ និងសង្ឃឹម ថាភោកផលត្រីទឹកសាប នឹងសំបូរឡើងវិញ។
ក្រៅពីបទល្មើសសម្រាស់ និងរបាំងសាច់អួន នៅពេលយប់មានបទល្មើស រុញចូនដោយម៉ាស៊ីន ឆក់ក្តៅ ឆក់ត្រជាក់ជាច្រើន កើតឡើងនៅក្នុងតំបន់បឹងទន្លេសាបដូចជាករណីឆក់ត្រជាក់ខាងកងកម្លាំងកងពលតូចថ្មើរជើងលេខ៥១,៥២,៥៣ សហការ និងកម្លាំងសឹករងខេត្តកំពង់ឆ្នាំងបង្ក្រាបបានជាបណ្ដើរៗ។
បើនិយាយរឿងលោកមន្ត្រីជំនាញឃុំ
ផាត់សណ្ដាយវិញស្ងាត់ដូចចោរលួចសេះ នេះជាសម្តីរបស់ប្រជាពលរដ្ឋ៕