ឯកឧត្ដម​ ង៉ូវ​ បូរីណា​ ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជួបគ្រោះ​ធម្មជាតិ​ ដោយសារ​ខ្យល់​កន្ត្រាក់​ ក្នុង​ឃុំព្រះ​ធាតុ​ និង​ឃុំ​ដំរិល…

3

អូររាំងឪ៖ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ និង​ជាក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ រួម​ទាំង​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ លោក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​ និង​ក្រុមការងារ​ បាន​ចុះ​ជួប​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ នៅ​ឃុំ​ព្រះធាតុ​ និង​ឃុំ​ដំរិល​ ស្រុក​អូររាំងឪ​ ដែលរងគ្រោះដោយ​សារ​ ខ្យល់​កន្ត្រាក់​ លាយ​លំនឹង​ទឹកភ្លៀង​ កាលពី​ម៉ោង​ ២:០០នាទី ព្រឹក​ រម្លង​អាត្រាធ​ ចូលថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ​២០២៥​។

សូម​បញ្ជាក់​ផង​ដែរថា​ ប្រជាពលរដ្ឋ​ទាំង​២ឃុំ​ ខាងលេី​សរុប​ចំនួន​ ៦គ្រួសារ​ ដែល​ត្រូវ​បាន​ខូចខាត​ ផ្ទះសរុប​ ៦ខ្នង​ និង​រងរបួស​បាក់​ជេីង​ម្នាក់​ ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អូររាំងឪ​។

ក្នុង​ឱកាស​ចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះធម្មជាតិ​ ដោយ​ខ្យល់​កន្ត្រាក់​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​សម្ដែង​នូវ​ភាព​សោកស្តាយ​យ៉ាងពន់ពេក​ ហេីយ​ឯកឧត្ដម​ បាន​យក​ការ​ផ្ដាំ​សួរ​សុខទុក្ខ​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ និងស្រុក​ត្បូងឃ្មុំ​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​ធម្មជាតិ​។

ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ និង​លោក​ ជា​ ណារ៉ុន​ ក៏បាន​ចូលរួម​សោកស្ដាយ​ចំពោះ​ឧបទ្ទវហេតុ គ្រោះធម្មជាតិ​ ដែលបាន​កេីត​ឡេីង​ចំពោះ​ក្រុម​គ្រួសារ​ បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​ទាំងពីរ​ផងដែរ​ និង​បាន​សហការ​ជាមួយ​កាកបាទក្រហម​ខេត្ដ​ និង​ស្រុក​ ដេីម្បី​ចូលរួម​ជួយ​ដល់​គ្រួសារ​រងគ្រោះ​ទាំងអស់នោះផងដែ៕