ឯកឧត្ដមបណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងលោកបណ្ឌិត ឃីម រដ្ឋា អនុប្រធាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងព័ត៌មាន ក្នុងបន្ទប់ ឯកឧត្ដមបណ្ឌិត សុខ ចាន់ ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ឯកឧត្ដមបណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការ បានសម្ដែងនូវការគាំទ្រ និងកោតសរសើរចំពោះសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ដែលដឹកនាំដោយ លោកបណ្ឌិត ហោ គន្ធា ក្នុងកិច្ចការបណ្ដុះបណ្ដាល អំពីក្រមសីលធម៌ វិជ្ជាជីវៈ ជូនអ្នកសារព័ត៌មាន មន្ដ្រីរាជការ និងអ្នកលេងបណ្ដាញសង្គម នៅតាមបណ្ដាខេត្ដ ដែលនឹងគ្រោងអនុវត្តលេី ២៤ ខេត្ដ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត បានបន្ដថា ការៀបចំបណ្ដុះបណ្ដាល ជារូបភាពសិក្ខាសាលាលេីកទី១ ក្រោមប្រធានបទ “ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលថ្នាក់ខេត្ដ” ដែលបានរៀបចំឡើងនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមក ពិតជាបានផ្ដល់នូវគុណប្រយោជន៍ជាច្រើនសម្រាប់ អ្នកសារព័ត៌មាន មន្ដ្រីរាជការ សិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធផ្សេងៗ។
តាមរយៈ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បន្ដគាំទ្រ និងសូមលេីកទឹកចិត្ដ ឱ្យសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បន្ដផ្ដល់ជូននូវពុទ្ធិ អប់រំ និងការចូលរួមគោរព អនុវត្តឱ្យបាននូវ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះការផ្សព្វផ្សាយតាមបណ្ដាញសង្គមឌីជីថល ក្នុងយុគសម័យទំនេីប។
លោកបណ្ឌិត ហោ គន្ធា បានលេីកឡេីងថា ក្នុងបេសសកកម្មបណ្ដុះបណ្ដាល នៅតាមបណ្ដាខេត្ត គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន ដេីម្បីសម្រួលដល់ការចំណាយរបស់សិក្ខាកាម ក៏ដូចជា ចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និងជាពិសេសដេីម្បីឱ្យ សិក្ខាកាម ជាអ្នកសារព័ត៌មានអាជីព អាចពង្រឹងសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ ហេីយសិក្ខាកាមផ្សេងៗ យល់ដឹងកាន់តែច្បាស់ពីក្រមសីលធម៌ វិជ្ជាជីវៈ ដេីម្បីចូលរួមផ្សព្វផ្សាយ អំពីស្នាដៃ សមិទ្ធផល និងសក្ដានុពលរបស់ខេត្ដដែលខ្លួនកំពុងរស់នៅ ក្នុងទិសដៅ ជម្រុញឱ្យមានជីវភាពឱ្យកាន់តែល្អប្រសើរ តាមរយៈ ការវិនិយោគ វិស័យទេសចរណ៍ កសិកម្ម បរិស្ថាន និងវិស័យផ្សេងៗ
។