ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលស្ថានភាពបង្កបង្កើនផលស្រូវប្រាំង និងសកម្មភាពបូមទឹកបញ្ចូលប្រឡាយនាំទឹកមកស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំច្រណូក ស្រុកកំពង់លែង

11

ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ ចុះពិនិត្យមើលស្ថានភាពបង្កបង្កើនផលស្រូវប្រាំង និងសកម្មភាពបូមទឹកបញ្ចូលប្រឡាយនាំទឹកមកស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំច្រណូក ស្រុកកំពង់លែង។ ទីតាំងទី១ ពីបឹងខ្លាខាំគោ ទៅបឹងរលំតូច ដាក់ម៉ាស៊ីនបូមទឹក ៤គ្រឿង។ ទីតាំងទី២ ពីស្ទឹងស្លាប់ ទៅបឹងផ្ដៅ ដាក់ម៉ាស៊ីនបូមទឹក ៣គ្រឿង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំយកប្រេងម៉ាស៉ូត ១០០០លីត្រសម្រាប់បូមទឹក និងអំណោយអនុស្សាវរីយ៍ ព្រមទាំងថវិកា ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឧបត្ថម្ភជូនប្រជាកសិករដែលកំពុងបង្កបង្កើនផលនៅទីតាំងទាំងនោះផងដែរ។