ដោយមានការចង្អុលបង្ហាញណែនាំ និងគាំទ្រដ៏ខ្ពស់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្រុមពិធីករកីឡាកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌ រវាងក្រុមពិធីករកីឡាកម្ពុជា និងបាល់ទាត់គុនខ្មែរ ក្រោមប្រធានបទ៖ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
កម្មវិធីបរិច្ចាគឈាមនឹងចាប់ផ្តើមនៅវេលាម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ៥:០០នាទីល្ងាច ក្រៅពីកម្មវិធីបរិច្ចាគឈាមក៏មានការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ពិធីករបាល់ទាត់ ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ ចាប់ពីម៉ោង៦:០០ល្ងាចតទៅ នៅមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរភូមិន្ទ (ស្តាតចាស់) នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥
សូមមហាជនគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមជាមួយយើងខ្ញុំ ដើម្បីក្លាយជាចំណែកមួយ នៃអ្នកជួយសង្គ្រោះជីវិត ក្នុងការចែករំលែកក្តីស្រឡាញ់។