ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបដិសេធទាំងស្រុង ចំពោះការផ្សាយ ព័ត៌មានមិនពិតរបស់សារព័ត៌មាន ឌឹខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម ពាក់ព័ន្ធអំពើពុករលួយបណ្តាលឱ្យបាត់បង់ថវិកាបេឡាជាតិ សន្តិសុខសង្គម។ #MLVT #HENGSour

9