មហាជន ពិតជាអស់ជំនឿលេីចំណាត់ការច្បាប់ របស់ស្ថាប័នពាក់ព័ន្ធ ជុំវិញករណីអ្នកលក់ឡេឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love  Riya..?

37

ភ្នំពេញ÷ អ្នកលក់ឡេល្បីឈ្មោះមួយនៅកម្ពុជារហ័សនាម.Love  Riya. ដែលមានងារជាឧកញ៉ា និងមានលុយ មានឥទ្ធិពល បានឡាយវីដេអូ និយាយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេសមានអំនួតអួតអាងតាំងខ្លួនឯងថា ព្រះនាងឥន្ទ្រទេវី និងប្រេីភាសា ជេប្រមាថ បង្ហាញពីភាពអសីលធម៌ដល់សង្គមជាច្រើន តែស្ថាប័នពាក់ព័ន្ធមិនបានអនុវត្តច្បាប់នោះទេ.!ព្រោះមានអ្នកធំជួយអន្តរាគមន៍ពីក្រោយ.(វាមិនខុសពីពាក្យថា មានលុយអាចប្រើខ្មោចឲ្យកិនម្សៅបាននោះទេ)

សូមបញ្ជាក់ផងដែរថា ក្រោយពីអ្នកលក់ឡេឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love  Riya.បានឡាយវីដេអូនិយាយធ្វើឲ្យប៉ះពាល់ដល់សង្គម ធ្វើឲ្យមហាជន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានប្រតិកម្មយ៉ាងខ្លាំងៗមក នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេសង្កេតឃើញនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំ ណែនាំដល់ស្ត្រីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya. ប៉ុន្តែក្នុងកិច្ចប្រជុំនេះ តំណាងស្ថាប័នពាក់ព័ន្ធមិនបានអនុវត្តច្បាប់លើឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya.អ្វីនោះទេ បានត្រឹមតែណែនាំ នឹងធ្វើកិច្ចសន្យាហើយរួចផុតពីសំណាញ់ច្បាប់.។

ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ និងលើកឡើងថា តើមកពីរឧកញ៉ា អ្នកលក់ឡេនោះ មានលុយ មានអំណាច ឬមានអ្នកធំអន្តរាគមន៍ជួយពីក្រោយ.? ទើបស្ថាប័នពាក់ព័ន្ធមិនហ៊ានអនុវត្តច្បាប់ ឬច្បាប់មានស្តង់ដារពីរ.??  ក្នុងនោះមានមហាជនជាច្រើនបានខំមិន នឹងលើកឡើងផ្សេងៗ. ដោយម្ចាស់អាខោនឈ្មោះ យ៉ាត ឃ្លាំង បានលើកឡើងថា ស្រុកខ្មែរអាងលុយអាងអំណាច វាចឹងហើយ មានច្បាប់អត់យកមកប្រើទេ ផ្កាយវិញរកស្មាពាក់អត់ បានទេ ។

ចំណែកម្ចាស់អាខោនឈ្មោះ ជាងផល ផ្ទះមេគង្គ បានលើកឡើងដែលថា ខ្ញុំមិនគាំទ្រចំពោះទង្វើបែបនេះទេ។ច្បាប់គ្មានតម្លាភាព។ អ្នកអនុវត្តរឹតតែគ្មានតម្លាភាពទៅទៀត។

ម្ចាស់អាខោនដ៏ដែលបានបន្តទៀតថា ច្បាប់គឺជាច្បាប់មិនមែនប្រើប្រព័ន្ធស្តង់ដារពីនោះទេ។ អ្នកក្រ ដាក់ទោសអ្នកមានសុំទោសរួចខ្លួនមែន តើនេះគឺជាច្បាប់ដែលមានប្រព័ន្ធស្តង់ដារពីរឬ.? ស្រីឆ្កួតដូចជាឡៅរី យ៉ាមិនគួរច្បាប់លើកលែងទោសនោះទេ។ បើអញ្ចឹងម្នាក់ៗ ធ្វើខុសឲ្យតែសុំទោសរួចខ្លួនមែនអញ្ចឹងបង្កើតច្បាប់ មកធ្វើអី បន្តិចទៀតកាត់ក្បាលគេ ឬក៏ប្រមាថកាតទាន ដល់បុព្វបុរសហើយសុំទោសរួចខ្លួនបាត់។

ដោយឡែកម្ចាស់អាខោនឈ្មោះ សុវណ្ណ ភូមិ បានលើកឡើងដែរថា កុំហុសច្រើនយ៉ាង នឹងប៉ះពាល់ដល់សុខភាពប្រជាជន អត់ធ្វើអីគាត់កើត ធ្វើខុសច្បាប់គ្រប់រឿង សូមទោស រួចខ្លួន អន់ណាស់ ។

គួររំលឹកផងដែរថា នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងសន្និបាតបូកសរុបការងាររយៈពេល ៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថា នេះជាសកម្មភាពផ្ទុយពីច្បាប់ បង្កឱ្យមានភាពវឹកវរក្នុងសង្គម ដែលយកបុព្វបុរសខ្មែរ វប្បធម៌ សាសនាជាតិមកលេងសេីច បេីចង់ធ្វើបើអ្វីដែលមិនប៉ះពាល់ នឹងច្បាប់ ធ្វេីនៅក្នុងផ្ទះរបស់ខ្លួនទៅ កុំបង្ហោះជាសាធារណៈ តាមបណ្តាញសង្គម ដែលធ្វើប៉ះពាល់ដល់កិត្តិយសជាតិទាំងមូល។

សុំរំលឹក ផងដែរថា កន្លងទៅ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya មានឈ្មោះដេីម ឡេ វ៉ាន់ង៉ុក ធ្លាប់បានសមត្ថកិច្ចនាំខ្លួនទៅសាកសួរម្ដងហេីយ ជុំវិញករណីផលិត ផលិតផលក្លែងក្លាយ គ្មានគុណភាព ដែលអាចធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ កាលពីឆ្នាំ២០១៧ តាមដីការរបស់តុលាការ ខេត្តកណ្តាល ក៏ប៉ុន្តែ ស្រ្ដីម្នាក់នេះ ត្រូវបានដោះលែងមកវិញ។

ម្យ៉ាងវិញទៀត ស្ដ្រីម្នាក់នេះ គេបានឃេីញធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គម ប្រេីភាសា ជេប្រមាថ ឈ្លោះប្រកែកគ្នា បង្ហាញពីភាពអសីលធម៌ដល់សង្គមជាច្រេីនលេីកច្រើនសារ ប៉ុន្តែអ្នកអនុវត្តច្បាប់មិនបានយកច្បាប់មកអនុវត្តលើស្ត្រីឈ្មោះ.Love Riya.នោះឡើយ

មហាជនរង់ចាំមេីលថា តេីមន្ដ្រីជំនាញពាក់ព័ន្ធ នឹងបន្តនីតិវិធីច្បាប់យ៉ាងណាចំពោះស្ដ្រីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya រូបនេះ ហេីយ មហាជន ក៏រង់ចាំមេីលទៀតថា តេីលោកអ្នកធំ មានអំណាចរូបណា ចេញមុខការពារ ស្ដ្រីរូបនេះ៕