វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ ៥លានដូសជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនចិន នឹងមកដល់ប្រទេសកម្ពុជានៅស្អែកនេះ…

10

(ភ្នំពេញ)÷ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ ៥លានដូសជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនចិន នឹងចាប់ផ្តើមដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៩-៣០ ខែមីនា ឆ្នាំ២០២២ នេះ។

វ៉ាក់សាំងចំនួន ៥លានដូសនេះ គឺជាចំនួនវ៉ាក់សាំងក្នុងចំណោមវ៉ាក់សាំង ២០លានដូស ដែលលោក ស៊ី ជិនពីង បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ។ ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បានរហូតដល់ជាង ៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ លទ្ធផលដ៏ល្អប្រសើរ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។