រោងចក្រ Win Ta Garment & Finishing Co., Ltd. ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ក្រោ យពីរកឃេីញមានការបង្ហូរសំណល់រាវចូលស្ទឹងព្រែកត្នោត

5

ករណីរោងចក្រ Win Ta Garment & Finishing Co., Ltd. បានបំពានផ្ទុយពីក្រមបរិស្ថាន និងធនធានធម្មជាតិនៅត្រង់ មាត្រា៤ មាត្រា៦ មាត្រា៩ថ្មី នៃអនុក្រឹត្រស្តីពីការបំពុលទឹក ដែលបង្កប់ទុយោលួចបង្ហូរទឹកស្អុយចូលក្នុងស្ទឹងព្រែកត្នោត ដែលបង្ករផលប៉ះពាល់ដល់សុខភាពពលរដ្ឋរស់នៅក្បែរនោះ ស្ថិតនៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នៅពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីមានសេក្តីរាយការណ៍ថា ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. បានបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ ពិតប្រាកដមែន ស្ថិតនៅភូមិសរមាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ពិតប្រាកដមែន។ សកម្មភាពរបស់ក្រុមហ៊ុននេះ បានបង្កឲ្យមានបញ្ហាបំពុលទឹកស្ទឹង បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ ដែលជាការប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលតម្រូវឲ្យយើងត្រូវចាត់វិធានការដូចខាងក្រោម៖

១-ផ្អាកផ្នែកផលិតកម្មបញ្ចេញសំណល់រាវ ជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA រួចរាល់។

២-ពិន័យអន្តរការណ៍ជាប្រាក់ ដោយអនុលោមតាមប្រកាសអន្តរក្រសួងលេខ១០៧០។

៣-ធ្វើការរុះរើលូចំហរ និងបំពង់លូបង្ហូរសំណល់រាវចូលស្ទឹងចេញឲ្យអស់ជាបន្ទាន់ ដើម្បីជៀសវាងការលួចបង្ហូរចេញតទៅទៀត ដោយតម្រូវឲ្យមានលូបង្ហូរទឹកចេញតែមួយទីតាំង ដើម្បីងាយស្រួលក្នុងការតាមដាននិងត្រួតពិនិត្យ។

៤-តម្រូវឲ្យកែសម្រួលអាងព្រឹត្តិកម្មសំណល់រាវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយអនុលោមតាមស្តង់ដារបរិស្ថាន ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវឆ្លើយតបនឹងស្តង់កំណត់

៥-ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តិកម្ម ទៅតាមការកំណត់។

៦-ត្រូវធ្វើស្តារសម្អាតបរិស្ថានស្ទឹងព្រែកត្នោត ដែលទទួលរងផលប៉ះពាល់ ឲ្យមានភាពដូចដើមវិញ។

៧-ត្រូវផ្តល់សំណងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម និងសុខភាពប្រជាពលរដ្ឋ ទៅតាមការគណនានិងវាយតម្លៃពីមន្ត្រីជំនាញ។

បេី តាមប្រភព បាន ឱ្យ ដឹងទៀតថា រោងចក្រ បោកគក់ ខាងលេី នេះ បាន បេីក ដំណើរ ការ ចាប់ ពី ខែតុលា ឆ្នាំ ២០២៤ រហូត ដល់ បច្ចុប្បន្ន ហើយ រោង ចក្រ ផង ដែរ មិន ព្រម សហការ ជា មួយ ក្រសួង បរិស្ថាន លេីការ បំពាក់ ឧបករណ៍ ស្វ័យប្រវត្តិ ដេីម្បី ត្រួតពិនិត្យ សារធាតុ ពុល ឬ សារធាតុ គីមី ព្រមទាំង មិន បេីក ដំណើរ ការ អាង ប្រព្រឹត្ត តិម្ម សំអាត សារធាតុ ក្នុងទឹក មុន នឹង បញ្ចេញ ចោល។

 

បេី តាម អ្នក នាំ ពាក្យ ក្រសួង បរិស្ថាន កន្លង មក ក្រសួង បាន ដាក់ វិធាន ឱ្យ គ្រប់ រោង ចក្រ ត្រូវ ចូលរួម អនុវត្ត ឱ្យ ខានតែបាន ដេីម្បី បញ្ជៀស ជាតិពុល ក្នុង សំណល់ រាវ ។

 

អង្គភាព សារព័ត៌មាន យេីង ខ្ញុំ នឹង បន្ដតាម ដាន និង ផ្សព្វផ្សាយ ព័ត៌មាន ជូន ថ្នាក់ ដឹកនាំ ជំនាញ ពាក់ព័ន្ធ ដូច ករណី រោងចក្រ ខាងលើ និង នៅតាម ទីតាំង រោងចក្រ នានា ដេីម្បី ទប់ ស្កាត់ ការ បង្ហូរ សារធាតុ ពុល ចូល ប្រព័ន្ធ ទឹក សាធារណៈ ។