សូមគោរពជូន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
សម្តេចនាយកមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពង់់!
ខ្ញុំបាទឈ្មោះ ឡាយ សុជាតិ ជាចាងហ្វាងសារព័ត៌មាន ខេមបូឌាស្តាដេលីញូវស៍ និងជាសមាជិកសហគមន៍សម្ព័ន្ធសារព័ត៌មានឯករាជ្យ ពិតជាមានការសោកស្តាយជាពន់ពេក ដែលបានផ្សព្វផ្សាយពត៌មានមិនពិតក្រោមចំណងជើងថា « ឧក្រិដ្ឋជនកំពុងធ្វើទារុណកម្មមនុស្សយ៉ាងព្រៃផ្សែក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ក្រុងភ្នំពេញ តើឲ្យសង្ឃឹមអាជ្ញាធរខណ្ឌដង្កោគឺដូចសង្ឃឹមផ្កាយលើមេឃអីចឹង » ដោយខ្ញុំបាទបានផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ដែលបង្កឲ្យមានការភាន់ច្រឡំ ដោយទទួលបានពីជនអនាមិកដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រទេសជាតិទាំងមូល។
ក្នុងពេលនេះខ្ញុំបាទបានដឹងកំហុស ហើយសូមលំឱនកាយលើកម្រាមដៃដប់ ដើម្បីសុំទោសជាសាធារណៈ និងជាពិសេសដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសដោយអចេតនារបស់ខ្ញុំបាទ។ខ្ញុំបាទសូមសន្យាថានឹងឈប់ផ្សព្វផ្សាយនូវពត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ជាពិសេសបានបង្កឲ្យមានការយល់ច្រឡំពីសាធារណៈជនទូទៅ ខ្ញុំបាទបានលុបចោល នូវវីដេអូដែលបានផ្សាយចេញកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ចោលទាំងស្រុងរួចហើយ។
ខ្ញុំបាទសង្ឃឹមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជាមានក្តីមេត្តាផ្តល់ភាព សណ្តោសអភ័យ និងព្រមទទួលយកនូវការសូមអភ័យទោសអំពីខ្ញុំបាទ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។