លិខិតសុំទោសជាសាធារណៈ ខ្ញុំបាទឈ្មោះ ដួង អក្ខរា ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាយុ៤៣ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ០២០៩៩៤៣០៥(០១) ចុះថ្ងៃទី១១/០១/២០២៣ មានអាសយដ្ឋានបច្ចុប្បន្នសិ្ថតនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ជាប្រធានសមាគមសហគ្រិនសារពត៌មានដើម្បីការអភិវឌ្ឍន៍ និងជាចាងហ្វាងនៃអង្គភាពសារពត៌មាន អេស អេ ធីវី អ៊េចឌី អនឡាញ ។

50

សូមគោរពជូន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

សម្តេចនាយកមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពង់់!

ខ្ញុំបាទឈ្មោះ ដួង អក្ខរា ជាប្រធានសមាគមសហគ្រិនសារពត៌មានដើម្បីការអភិវឌ្ឍន៍ និងជាចាងហ្វាងនៃអង្គភាពសារពត៌មាន អេស អេ ធីវី អ៊េចឌី អនឡាញ ពិតជាមានការសោកស្តាយជាពន់ពេកដែលបានផ្សព្វផ្សាយពត៌មានមិនពិតនៅលើគណនីហ្វេកហ៊ុកផេកឈ្មោះ ( គេហទំព័រ S.A TVHD ) និងគណនីតេឡាក្រាមឈ្មោះ ( S.A TVHD CHANNEL ) ក្រោមចំណងជើងថា « ឧក្រិដ្ឋជនកំពុងធ្វើទារុណកម្មមនុស្សយ៉ាងព្រៃផ្សែក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ក្រុងភ្នំពេញ តើឲ្យសង្ឃឹមអាជ្ញាធរខណ្ឌដង្កោគឺដូចសង្ឃឹមផ្កាយលើមេឃអីចឹង » ដោយខ្ញុំបាទបានផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ដែលបង្កឲ្យមានការភាន់ច្រឡំ ដោយទទួលបានពីជនអនាមិកដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រទេសជាតិទាំងមូល។

ក្នុងពេលនេះខ្ញុំបាទបានដឹងកំហុស ហើយសូមលំឱនកាយលើកម្រាមដៃដប់ ដើម្បីសុំទោសជាសាធារណៈ និងជាពិសេសដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសដោយ អចេតនារបស់ខ្ញុំបាទ។ ខ្ញុំបាទសូមសន្យាថានឹងឈប់ផ្សព្វផ្សាយនូវពត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ជាពិសេសបានបង្កឲ្យមានការយល់ច្រឡំពីសាធារណៈជនទូទៅ ខ្ញុំបាទបានលុបចោលនូវវីដេអូដែលបានផ្សាយចេញកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅលើគណនីហ្វេកហ៊ុកផេកឈ្មោះ ( គេហទំព័រ S.A TVHD ) និងគណនីតេឡាក្រាមឈ្មោះ ( S.A TVHD CHANNEL ) ចោលទាំងស្រុងរួចហើយ។

ខ្ញុំបាទសង្ឃឹមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជាមានក្តីមេត្តាផ្តល់ភាព សណ្តោសអភ័យ និងព្រមទទួលយកនូវការសូមអភ័យទោសអំពីខ្ញុំបាទ។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។