សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៖ សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ
សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅខេត្តតាកែវ ដោយបានអន្តរាគមន៍បូមទឹកពីបឹងទន្លេបាទី បញ្ចូលប្រឡាយហនុមាន ដើម្បីយកទឹកទៅសង្គ្រោះស្រូវនៅស្រុកបាទី ចំនួន ៤ ០០០ហិកតា ដោយប្រើប្រាស់ស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ និងម៉ាស៊ីនបូមចល័តកម្លាំង ៦៥សេះ ចំនួន ២គ្រឿង ។
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម