អភិបាលខេត្តតាកែវ ចុះពិនិត្យការដោះស្រាយទឹកជូនប្រជាកសិករនៅស្រុកបាទី ដែលរងការខ្វះខាតទឹកបូមបញ្ចូលស្រែ

5
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យដំណើរការដោះស្រាយករណីខ្វះខាតទឹកស្រោចស្រពដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង៤ពាន់ហិកតានៅឃុំចំនួន៦ ក្នុងស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសចុះពិនឹត្យការដោះស្រាយទឹកជូនបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្តតាកែវ បានជួបជាមួយបងប្អូនប្រជាកសិករដែលខ្វះខាទទឹកបូមបញ្ចូលស្រែប្រាំង ដោយ ឯកឧត្តមភិបាលខេត្ត បានលើកឡើងពីការយកចឹត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាកសិករ ហើយករណីប្រជាកសិករនៅស្រុកបាទីខ្វះខាតទឹកបូបបញ្ចូលស្រែនេះ គ្រាន់តែទទួលដំណឹងភ្លាម ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាអោយរដ្ឋមន្រ្តីពាក់ព័ន្ធ ចុះមកដោះស្រាយជូនបងប្អូនប្រជាកសិករបានទាន់ពេលវេលា។
បើយោងតាមលោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះ ការបូមទឹកពីបឹងទន្លេបាទីចូលប្រឡាយហនុមាន ដែលមានប្រវែងប្រមាណ១៨គីឡូម៉ែត្រ សម្រេចបានប្រមាណជាង១០ភាគរយហើយ ហើយនៅនៅក្នុងរយៈពេលមួយសប្ដាហ៍ ទឹកនឹងពេញប្រឡាយដែលអាចអោយបងប្អូនប្រជាកសិករបូមបញ្ចូលស្រែសង្រ្គោះស្រូវរដូវប្រាំងរបស់ពួកគាត់បាន។
លោកពូ មឿន ខឿន ប្រជាពលរដ្ឋនៅក្នុងឃុំកណ្ដឹងស្រុកបាទី ដែលមានស្រូវរដូវប្រាំងប្រមាណជាង ៣ហិកតាបានសម្ដែងក្ដីសប្បាយរីករាយដែលរាជរដ្ឋាភិបាលនិងអាជ្ញាធបានចុះមកដោះស្រាយជូនបងប្អូនប្រជាកសិករបានទាន់ពេលវេលានិងបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានជួយប្រជាកសិករបានទាន់ពេលវេលា ៕