ទីតាំងល្បែងអនឡាញ នៅសង្កាត់ព្រែកប្រា កំពុងបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់កន្លែងមកលេងនៅទីនេះដោយមិនខ្លាចញញើតសមត្ថកិច្ចសោះឡើយ

31

ទីតាំងល្បែងស៊ីសងអនឡាញ១កន្លែង នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅក្នុងភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កំពុងបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់កន្លែងមកលេងនៅទីនេះដោយមិនខ្លាចញញើតសមត្ថកិច្ចសោះឡើយ។ ការដែរអាជ្ញាធមានសមត្ថកិច្ចមិនបង្ក្រាបទីតាំងល្បែងអនឡាញខាងលើនេះធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យ។

ប្រជាពលរដ្ឋជាច្រើននៅក្បែរមូលដ្ឋានខាងលើឆ្ងល់ថា ទីតាំងល្បែងស៊ីសង អនឡាញ មួយកន្លែងនេះហេតុអី្វបើកដំណើរការបានយ៉ាងរលូន ឬមួយមានអ្វីអាថ៌កំបាំងពិសេស? ដូច្នេះសូមលោកមេប៉ុស្តិ៍ ព្រែកប្រា និងលោកអធិការខណ្ឌច្បារអំពៅ ជួយពិនិត្យផង ទីតាំងនៅតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ ឯកឧត្តម រដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

ករណីទីតាំងល្បែងអនឡាញខាងលើនេះផងដែរ ប្រជាពលរដ្ឋសំណូមពរទៅដល់លោក ម៉ៅ សឿត អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ មេត្តាជួយពិនិត្យដើម្បីឈានដល់ការទប់ស្កាត់បង្រាបផង។

ជុំវិញនូវការចុះផ្សាយព័ត៌មានខាងលើអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន៕