រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នេះ លោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងលោក ជា សុខៃ ប្រធានគណៈកម្មការគណបក្សសង្កាត់ចាក់អង្រែក្រោម និងក្រុមការងារជាច្រេីនរូបទៀត បានអញ្ជើញចូលរួមកម្មវិធីក្រុងពាលីសាងសង់ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ចាក់អង្រែក្រោម(ថ្មី) ដែលមានទីតាំងស្ថិតនៅដីឡូត៍មួយកន្លែង ផ្លូវបេតុងលេខ3P ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ ហេីយអគារនេះ មានបណ្តោយ ១២ម៉ែត្រ និងទទឹង ១២ម៉ែត្រ ។
បន្ទាប់ពីធ្វើពិធីក្រុងពាលី តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ សុំម្ចាស់ទឹកម្ចាស់ដីរួចមក លោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ចាក់អង្រែក្រោមនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីបម្រើការងារបក្សនៅមូលដ្ឋានក្នុងសង្កាត់ចាក់អង្រែក្រោម ឱ្យកាន់តែងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត ៕