នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីចម្រើនព្រះបរិត្ត និងក្រុងពាលីបុកគ្រឹះសាងសង់ចំណតរថយន្តថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ដើម្បីបង្កើននូវភាពងាយស្រួលក្នុងការប្រើប្រាស់ចំណតរថយន្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ ៕