ភ្នំពេញ៖ នេះបើយោងតាមសេចក្តីសម្រេចស្តីពី ការបញ្ចប់ភារកិច្ចមន្ត្រីគណបក្ស,យោង: សេចក្តីសម្រេចលេខ ០៣០/០១២៤/សស.គក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤
– មតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេច :
ប្រការ១ : បញ្ចប់ភារកិច្ចលោក លី រតនរស្មី ពីទីប្រឹក្សារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រោះសាមីខ្លួនបានប្រព្រឹត្ត កំហុសឆ្គង ដែលផ្ទុយនឹងកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស ។
ប្រការ២: ខុទ្ទកាល័យ និងគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល ស្ថាប័នគណបក្សដែល ពាក់ព័ន្ធ និងលោក លី រតនរស្មី ត្រូវប្រតិបត្តិតាមសេចក្តីសម្រេចនេះ ។
សូមជម្រាបផងថា ឈ្មោះ លី រតនរស្មី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបញ្ចប់តួនាទីជាទីប្រឹក្សាតាំងពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។ ដូច្នេះ សូមបញ្ឈប់ការចងភ្ជាប់ឈ្មោះនេះជាមួយសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ឬជាមួយរាជរដ្ឋាភិបាលតទៅទៀត៕