ព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅខេត្ត ព្រះសីហុន និងអ្នកទេសចរ កំសាន្តនានានៅក្នុងភូមិសាសត្រខេត្តព្រះសីហនុ សារទរចំពោះ ក្រុមការងារសមាជិកយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ដែលមានអូប័រពេទ្យល្បឿនលឿន ក៏ដូចជារថយន្ត ត្រៀមចាំជួយសង្គ្រោះអ្នកទេសចរកំសាន្តតាមឆ្នេរសមុទ្រ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅពេលមានបញ្ហាកើតមានគ្រោះថ្នាក់ណាមួយជាថាហេតុ។
លោក ឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានលើកឡើងថា យើងត្រូវ ជួយគ្នាក្នុងគ្រាអាសន្ននៅពេលមានប្រជាពលរដ្ឋណាម្នាក់មាន គ្រោះថា្នក់ ទាំងលើគោក និងក្នុងសមុទ្រ យើងត្រូវតែយកចិត្តទុកដាក់គិតគូរសង្គ្រោះឱ្យបានទាន់ពេល។
ជាក់ស្តែង នៅល្ងាចថ្ងៃទី២៧មីនា ម្សិលមិញ មានស្រ្តីម្នាក់ ដែលសម្រាលកូនរួច តែ នៅមានបញ្ហាហូរឈាមមិនឈប់នៅកោះរ៉ុង លោក ឧកញ៉ា បញ្ជួនក្រុមការងារ និងអូប័រពេទ្យល្បឿនលឿនរបស់ក្រុមហ៊ុន G.T.V.C ទៅទទួលស្រ្តីម្នាក់ យកមកជួយសង្គ្រោះ នៅមន្ទីរពេទ្យក្រុងព្រះសីហនុជាបន្ទាន់ ដើម្បី ជួយសង្គ្រោះអាយុជីវិតគាត់បានទាន់ពេល។
លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ស្រ្តីរងគ្រោះ ឈ្មោះ សូន ស្រីម៉ាច អាយុ ៣៩ឆ្នាំ មានប្តីឈ្មោះ ឡី រស់នៅ ភូមិសុខសាន្ត សង្កាត់-ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ស្រ្តីរងគ្រោះ ត្រូវបាន ក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា ដឹកបញ្ជួនតាមអូប័រពេទ្យល្បឿនលឿនរបស់ក្រុមហ៊ុន G.T.V.C មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងព្រះសីហនុ។ លោក ឧកញ៉ា ទៀ វិចិត្រ ក៏បានជួយផ្តល់សេវាដឹកជញ្ជួនប្រជាពលរដ្ឋកោះរ៉ុងមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះសីហនុផងដែរ៕