ស្រាវជ្រាវបង្ក្រាបករណីចោរកម្ម(លួចម៉ូតូ) នៅចំណុចដីឡូត៍សុខសាន្ត ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន

10
កំពង់ធំ÷ ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំង អ.ហ ខេត្ត+ក្រុងស្ទឹងសែន សរុបចំនួន១០នាក់ មធ្យោបាយ រថយន្ត០២គ្រឿង ម៉ូតូ០២គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពី ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចុះស្រាវជ្រាវបង្ក្រាបករណីចោរកម្ម(លួចម៉ូតូ) នៅចំណុចដីឡូត៍សុខសាន្ត ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ដែលប្រព្រឹត្តនៅវេលាម៉ោង២:០០នាទីថ្ងៃទី១៤-០១-២០២៥ នៅចំណុចរង្វង់មូលថ្មី ភូមិភារកិច្ចលិច សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លទ្ធផល ÷ បាននាំខ្លួនជនសង្ស័យចំនួន០២នាក់ (ស្រី០១នាក់) ចាប់យកវត្តតាងរួមមាន÷ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1HG-4403 ទូរស័ព្ទដៃចំនួន០៣គ្រឿង កាបូបដាក់លុយចំនួន០១កាបូប ប្រាក់រៀល ២៤០.០០០ រៀល (ជនសង្ស័យនិងវត្ថុតាង ការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្ត បានកសាងសំណុំរឿងប្រគល់ទៅឲ្យ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីបន្តនីតិវិធីច្បាប់ ៕