បា..ក់សង្កត់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង រងការខូចខា.តយ៉ាងដំ.ណំ…

94

ភ្នំពេញ ៖ បាក់សង្កត់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង រងការខូចខាត ដោយសារផ្ទាំងថ្មរបងក្រុមហ៊ុន ក្រឡុងស៊ីម៉ង់តិ៍ ដែលមានកម្ពស់ប្រមាណជាង៥ម៉ែត្រ បានបាក់ស្រុត សង្កត់ពីលើ កាលពីវេលាម៉ោងប្រមាណ៨ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុមហ៊ុនក្រឡុងស៊ីម៉ង់តិ៍ មួយកន្លែងមិនឃើញលើកយីហោ ដែលស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ផ្ទាំងថ្មរបងដែលបាក់ស្រុតនោះ មានបណ្តោយប្រវែងជិត១០០ម៉ែត្រ និងមានកម្ពស់ប្រមាណជាង៥ម៉ែត្រ ដែលក្រុមហ៊ុនធ្វើព័ទ្ធទីតាំងរបស់ខ្លួន។ ការបាក់ស្រុតដួលរលំរបងទនេះ បណ្តាលមកពីក្រុមហ៊ុនចាក់ដីខ្ពស់និង កិនបង្ហាប់ ទើបធ្វើអោយហែកស្រុតតែម្ដង។

ករណីនេះបណ្ដាលឱ្យខូចខាតលំនៅដ្ឋាន២ខ្នង ដោយ១ខ្នងសង់ពីថ្ម និង១ខ្នងសង់ពីឈើ។ ពុំមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ដោយសារពលរដ្ឋមើលឃើញពីភាពមិនស្រួលជាមុន បាននាំគ្នាចាកចេញពីផ្ទះ គេចពីគ្រោះអាក្រក់នេះ៕

ប្រជាពលរដ្ឋក៏សូមសំណូមពរដល់អាជ្ញាធរ ចុះជួយមកមើលនិងធ្វើការណែនាំចំពោះក្រុមហ៊ុនមួយនេះ ឲ្យមានការដោះស្រាយចំពោះការខូចខាតផ្ទះសម្បែងរបស់ពួកគាត់ផង។