លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ប្រធាន​ សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ អញ៣ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ដេីម្បី​បង្កេីតក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

5

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាសមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអញ្ជើញចូលរួមអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីបង្កើតក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅនៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។

សិក្ខាសាលានេះគឺគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្រ្តាលី ដើម្បីបង្កើតក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិខាងលើ។