សំរោងទង : នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង ៥០នាទី ដោយមានការសម្របសម្រួលពីលោក រ៉ា លីសួន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជាផ្ទាល់ពីលោកស្នងការរងទទួលផែន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានធ្វើការស្រាវជ្រាវបង្រ្កាប មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបាន ០៣នាក់ នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្ន ជំនាញបានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ដ។