សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់សួន តេជោសន្តិភាព

3

ខេត្តសៀមរាប៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់សួន តេជោសន្តិភាព។

ពិធីនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅសួនច្បារខាងមុខសណ្ឋាគារ Raffaele Grand Hotel ក្រុងសៀមរាម ដោយមានការចូលរួមពីឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបនិងមន្ត្រីជំនាញពាក់ព័ន្ធរួមពលរដ្ឋយ៉ាងច្រើនផងដែរ៕