សម្រេចផ្តន្ទាទោស បុរសម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

4

សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជី មីង អាយុ៣៤ឆ្នាំ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់៩០លានរៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ ដែលចេញនៅពីថ្ងៃទី៨មករា ឆ្នាំ២០២៥។ ក្នុងសេចក្តីប្រកាសព័ត៌មាន ពុំមានបញ្ជាក់ពីទំហំឬទម្ងន់គ្រឿងញៀនដែលជនជាប់ជួញដូរឡើយ។ សូមជម្រាបថា ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២៤កន្លងមក បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទចំនួន១០នាក់ឱ្យជាប់ពន្ធនាគារមួយជីវិតពីបទ ផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៕