ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំ លោកអធិការរង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ និងមន្ត្រីក្រោមឱវាទ សហការជាមួយលោក តោ វីរូ អភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌកំបូល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មេងទំនេីង និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដល់សិស្សានុសិស្សនៅវិទ្យាល័យបឹងធំ សិស្សសរុបមានចំនួន ៥៩៩នាក់ ស្រី ៣៣២នាក់ នៅក្នុងសាលាវិទ្យាល័យបឹងធំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិផ្សារកំបូល សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤៕