កំពង់ឆ្នាំង÷ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំបាទ សឿងប្រុស (ហៅមករា) និពន្ធនាយករងអង្គភាពព័ត៌មាន VPN TV ONLINE បានទទួលប្រភពព័ត៌មានពីប្រជានេសាទជំវិញការនេសាទដាក់មោងដោយខុសច្បាប់នៅក្នុងចំណុចតំបន់ឡូអភិរក្សព្រៃខ្សាច់ ស្ថិតនៅក្នុងឃុំ ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រោយពីទទួលបាននូវព័ត៌មាននេះភ្លាមខ្ញុំបាទ សឿងប្រុស ក៏បានចុះមើលនិងយកព័ត៌មានជាក់ស្ដែង និងបានផ្ដិតយករូបភាព និងថតជាវីដេអូ មានទាំងលោខេសិនថ្ងៃខែ ពិតជាមានការលួចនេសាទដាក់មោងខុសច្បាប់ក្នុងចំណុចឡូអភិរក្ស(ព្រែកតាបា)(ព្រែកតាមើម)(ព្រែកណាំ)និង(ព្រែឆ្លក)ពិតប្រាកដមែន ក្រោយពីបានថត និងសម្ភាសជាមួយអ្នកនេសាទជនជាតិវៀតណាមនូវសកម្មភាពទាំងនេះរួចហើយ ខ្ញុំបាទ សឿនប្រុស ក៏បានរាយការណ៍ទៅលោក ជិនស៉ីថា នាយកខណ្ឌរដ្ឋបាលជលផលប្រចាំខេត្តកំពង់ធំ និងបានធ្វើការផ្ដល់ជូនព័ត៌មានទៅលោក ចាងហ្វាង VPN TV ONLINE ដើម្បីធ្វើការផ្សព្វផ្សាយជូនទៅដល់អាជ្ញាធរពាក់ព័ន្ធអោយលោកបានជ្រាប និងមានវិធានការចុះមកបង្ក្រាប់អោយបានទាន់ពេលវេលា ក្រោយពីខ្ញុំបាទ សឿងប្រុស បានផ្ដល់ព័ត៌មានជូនលោក ចាងហ្វាង រួចមក ឃើញថាអង្គភាពយើងខ្ញុំបានធ្វើការផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីបានផ្សព្វផ្សាយព័ត៌មានរួចហើយ ទើបបានដឹងដល់ក្រុមជនល្មើសទាំងនោះបាននាំគ្នាដាក់មេប្រុច និងនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ទៅហើយ។ បន្ទាប់ពីនេះទៀតនៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ដោយមានការសុំសហការពីអាជ្ញាធរក្នុងការយកព័ត៌មាន ខ្ញុំបាទ សឿងប្រុស ក៏បានចុះផ្ទាល់ជាមួយលោកអភិបាលរងខេត្តកំពង់ធំ និងលោកនាយខណ្ឌជលផល នាល្ងាចម៉ោង២:០០នាទី នៅតែមិនឃើញជននេសាទល្មើសច្បាប់ទាំងនោះដដែលហាក់បីដូចជាបានដឹងមុន។
សំរាប់ការផ្សាយនៅក្នុងការផ្សាយព័ត៌មានយើងខ្ញុំផងដែរយើងក៏បានដាក់នូវបទសម្ភាសរវាងជនជាតិវៀតណាមម្នាក់ ក្នុងកិច្ចសម្ភាសនោះដោយជនជាតិវៀតណាមនោះបានផ្ដល់ព័ត៌មានលើកឡើងអំពីការនេសាទដាក់មោងខុសច្បាប់បាន គឺត្រូវបង់លុយទៅអោយឈ្មោះ ងិន វាសនា មានតួនាទីធ្វើការនៅឃុំ ជាអ្នករត់ការដោយក្នុងមួយទូកចាប់(មួយលានហុកសិបម៉ឺនរៀល) ទៅដល់(២លានរៀល)ក្នុងការរត់ការឱ្យនេសាទ តែខ្ញុំបាទមិនដឹងថាឈ្មោះ ងិន វាសនា ជានណាដែរ។ ក៏អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយយោងលើបទសម្ភាសនិងសំដីចេញពីមាត់របស់ជនជាតិវៀតណាមនេះផ្ទាល់ថាឈ្មោះ ងិន វាសនា ជាអ្នករត់ការនូវបទល្មើសនេសាទនេះ និងបានធ្វើការផ្សព្វផ្សាយមិនបានដាក់រូបថត ឬរូបភាពរបស់ឈ្មោះ ងិនវាសនា នោះទេគ្រាន់តែយើងសរសេរឈ្មោះ ងិនវាសនា តាមតែអ្វីដែលជនជាតិវៀតណាមបានលើកឡើង។
ក្រោយពីអង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយរួមមកស្រាប់តែនៅថ្ងៃទី០១ ទី២ និងទី៣ ខែមករា ឆ្នាំ២០២៥ ថ្មីៗនេះ បែបជាមានបុគ្គលដែលស៊ីលៀសល្អៀងខ្លួន និងមានខ្លួនម្នាក់ ឈ្មោះ ងិន វាសនា ជាចាងហ្វាងគេហទំព័រ ក្រាំងមាស ចេញមុខមកបទស្រាយបំភ្លឺនិងចោទប្រកាន់មកដល់ខ្ញុំបាទ និងអង្គភាពVPN យើងខ្ញុំថាផ្សាយព័ត៌មានមិនការពិត ធ្វើការបដិសេធច្រានចោលទាំងស្រុងចំពោះFacebook ខ្ញុំបាទឈ្មោះ Makara vpn ដែលបានបង្ហោះនូវព័ត៌មាន មិនឆ្លុះបញ្ចាំងការពិត ព័ត៌មានក្លែងក្លាយ បង្កើតសេណារីយោ ធ្វើបទសម្ភាសន៍ខ្លួនឯងឆ្លើយខ្លួនឯងដឹកមុខចម្លើយ ធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ។
ករណីបង្ហោះចុះផ្សាយព័ត៌មានរបស់Facebookឈ្មោះ Makara vpnខាងលើនេះ ខ្ញុំបាទ សូមធ្វើការបដិសេធច្រានចោលទាំងស្រុង ដោយនៅក្នុងឃ្លីបវិដេអូនិងការសរសេរអត្ថបទគ្មានប្រភពច្បាស់លាស់ ក្នុងចេតនាមួលបង្កាច់មកលើរូបខ្ញុំទាំងស្រុង ចាត់ទុកថា ជាព័ត៌មានគំនុំ ព័ត៌មានក្លែងក្លាយ ដោយមានចេតនាទុច្ចរិតធ្វើឱ្យមហាជនមានការយល់ច្រឡំប៉ះពាល់កិត្តិយសមកលើរូបខ្ញុំយ៉ាងធ្ងន់ធ្ងរ ការចុះផ្សាយរបស់Facebook ឈ្មោះMakara vpnខាងលើនេះគឺជាឈ្នាន់ បំរើឲ្យបុគ្គលមិនល្អដោយមួយរយះកន្លងមកនេះខ្ញុំបាទមានការវល់កិច្ចការផ្ទះនិងមានជម្ងឺប្រចាំកាយមិនបានដើរចាកចេញពីផ្ទះទៅណាឆ្ងាយម្ដងណាឡើយម្យ៉ាងទៀតខ្ញុំបាទមិនដែលស្គាល់ជនជាតិវៀតណាមម្នាក់នោះទាល់តែសោះ ។ តើសកម្មភាពធ្វើការចុះផ្សាយរបស់បុគ្គលឈ្មោះ ងិនវាសនា ដែលជាចាងហ្វាងក្រាំងមាស មួយនេះកំពុងរើសដាក់ខ្លួនឬមួយយ៉ាងណាទើបបានមានចេតនាធ្វើការផ្សព្វផ្សាយចោទប្រកាន់មកលើរូបខ្ញុំបាទ ក៏ដូចជាអង្គភាពខ្ញុំ និងយករូបខ្ញុំមកបង្ហោះដោយមិនមានការអនុញាតិពីសម៉ីខ្លួន និងគំរាមប្ដឹងខ្ញុំបាទ និងអង្គភាពខ្ញុំទាំងល្ងីល្ងើមិនចេះច្បាប់ អ្វីសុំបីតែបន្តិចទាំងដែលខ្លួនជាម្ចាស់ស្ថាប័នមួយផងដែរ។ហើយអ្វីដែលអង្គភាពព័ត៌មានយើងខ្ញុំលើយកមកធ្វើការផ្សព្វផ្សាយជាព័ត៌មានពិតចុះផ្ទាល់មានរូបភាព និងបានធ្វើបទសម្ភាសន៍និងសរសេរតាមអ្វីដែលជាក់ស្ដែងដែលជនជាតិវៀតណាមបានលើកឡើង តែបែបជាបុគ្គលនេះរើសដាក់ខ្លួនថាជាព័ត៌មានមិនពិតទៅវិញនេះជារឿងគួរឱ្យអស់សំណើរដែលបុគ្គលម្នាក់នេះស៉ីលៀសល្អៀសខ្លួនឯងទៅវិញ។
ដូចត្រង់សុភាសិតខ្មែរមួយលើកឡើងថា÷ << គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ >> ជាការពិតណាស់ គោដែលមានដំបៅលើខ្នង កាលណាឃើញក្អែកហើររំលងពីលើ តែងលើកកន្ទុយគ្រវាសចុះឡើងពីលើខ្នង ដើម្បីការពារខ្លួន ដោយខ្លាចក្អែកចុះចឹកដំបៅ ។ ហេតុនេះ នៅពេលដែលគោមានដំបៅ គឺតែងមានក្លិនស្អុយ និងសាច់រលួយ ដែលជាហេតុខ្លាចសត្វក្អែក ចឹក។ ប៉ុន្តែធាតុពិត ក្អែកឥតដឹងអ្វីពីគោ ថាមានដំបៅឡើយ គឺវាហើរតាមសភាពធម្មតារបស់វាតែប៉ុណ្ណោះ។ នៅក្នុងអត្ថន័យមួយនេះដែលជាបំណងពិតរបស់សុភាសិតនេះគឺ ចាស់បុរាណលោកចង់បង្ហាញថាគោដំបៅខ្នង គឺប្រៀបដូចទៅនឹងមនុស្សដែលមានខ្លួន ធ្លាប់បានប្រព្រឹត្តនូវអំពើអាក្រក់ណាមួយជាដើម។ មនុស្សប្រភេទនេះ នៅពេលឮគេនិយាយពីអ្វីមួយដែលកើតនៅទីណា មនុស្សនោះតែងតែស្ដែងចេញនូវសកម្មភាពឆ្លើយតបណាមួយជាក់ជាមិនខាន។ ការប្រតិកម្មនេះ គឺព្រោះនៅក្នុងអារម្មណ៍របស់បុគ្គលនោះ ចេះតែនឹកបារម្ភខ្លាចគេនិយាយដៀមដាមឲ្យខ្លួន។
ត្រង់ចំណុចនេះហើយ ទើបសុភាសិតដែលលើកឡើងថា«គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ» គឺជាប្រភេទសុភាសិតឆ្លុះបញ្ចាំងឲ្យឃើញពីរបៀបដើម្បីមើលឲ្យឃើញពីចំណុចរបស់មនុស្សខិលខូច ដែលបានប្រព្រឹត្តក្នុងអំពើអាក្រក់ណាមួយកន្លងមក។
ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៩ បុគ្គលឈ្មោះ ងិន វាសនា ធ្លាប់មានរឿងអាស្រូវរួចម្ដងមកហើយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជាង៩:០០ ព្រឹក មានការចាប់ខ្លួនបុគ្គលឈ្មោះ ងិន វាសនា ចាងហ្វាងគេហទំព័រក្រាំងមាស ដោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ខ្លួនក្នុងហាងកាហ្វេមួយកន្លែងនៅជិតមន្ទីហិរញវត្ថុខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទ( បរិហារកេរ្តិ៍ និងកំហែងយក ) តាមពាក្យបណ្ដឹងរបស់មេធាវីរបស់លោកឧកញ៉ា ទៀ វិចិត្រ បន្ទាប់ពីបុគ្គលឈ្មោះ ងិន វាសនា បានចុះផ្សាយព័ត៌មានទៅលើលោកឧកញ៉ាទៀ វិចិត្រ ក្នុង ករណីរកស៊ីនាំប្រេងគេចពន្ធ ចូលមក ខេត្តព្រះសីហនុ ដោយមេធាវីលោកឧកញ៉ា ទៀ វិចិត្រ បានស្នើសុំឲ្យបុគ្គល ងិន វាសនា ចុះផ្សាយបកស្រាយ ឡើងវិញ ដែលជាព័ត៌មានមិនពិត ដោយគេហទំព័រ ក្រាំងមាស ក៏បានចុះផ្សាយបកស្រាយជូនវិញផងដែរ។
ប៉ុន្តែខាងមេធាវី របស់លោកឧកញ៉ា ទៀ វិចិត្រ បន្តសុំឲ្យលោក ងិន វាសនា លុបព័ត៌មានទើបមានការចរចាគ្នាដើម្បីលុបព័ត៌មាន ដោយបុគ្គល ងិន វាសនា សុំការជួយឧបត្ថមដ្រូនមួយគ្រឿង ទើបខាងមេធាវីរបស់លោក លោកឧកញ៉ា ទៀ វិចិត្រ សុំឲ្យជាលុយក្នុងការចរចាគ្នា ពេលនោះមេធាវីរបស់លោកឧកញ៉ា ទៀ វិចិត្រ បានធ្វើការណាត់ ជួបលោក ងិន វាសនា នៅហាងការហ្វេខាងលើដើម្បីដោះដូរព័ត៌មានហើយក៏ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនតែម្ដងទៅ។ ដោយធ្លាប់មានរឿងអាស្រូវបែបនេះទើបធ្វើឱ្យបុគ្គលនេះចេះតែស៉ីលៀសល្អៀសខ្លួនដូចដែលអ្វីអង្គភាព VPN យើងបានចុះផ្សាយនៅបទសម្ភាសន៍របស់ជនជាតិវៀតណាមយ៉ាងដូចច្នេះ។
ជាចុងក្រោយខ្ញុំបាទ សឿង ប្រុស (ហៅ មករា) នាយករងរបស់អង្គភាព VPN TV ONLINE សូមចា្រចោលនូវការផ្សាយរបស់ឈ្មោះ ងិនវាសនា ចាងហ្វាងគេហទំព័រក្រាំងមាស ដែលថាខ្ញុំបាទ និងអង្គភាពខ្ញុំផ្សាយព័ត៌មានមិនពិត និងផ្សាយព័ត៌មានចោទប្រកាន់បុគ្គលនេះក្នុងរត់ការបទល្មើសទាំងដែលបុគ្គលនេះរើសដាក់ខ្លួនឯង និងធ្វើការចោទប្រកាន់មកដល់ខ្ញុំក៏ដូចជាអង្គភាពខ្ញុំម្ដងហើយម្ដងទៀត ខ្ញុំបាទ សឿនប្រុស ( ហៅមករា ) សូមជូនដំណឹងទៅដល់ឈ្មោះ ងិនវាសនា ជាច្វាហ្វាងគេហទំពរក្រាំងមាស បឈ្ឈប់សកម្មភាពផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនចាប់ពីពេលនេះតទៅ និងស្នើសុំកែតំម្រូវនូវព័ត៌មានខ្លួនដែលចុះផ្សាយកន្លងមក និងស្នើឱ្យលុបព័ត៌មានដែលបានផ្សាយដាក់រូបថតខ្ញុំបាទ និងថ្នាក់នាំខ្ញុំចេញឱ្យអស់រយះពេលបី៣ថ្ងៃ បើក្នុងរយះពេលជូនដំណឹងនេះបុគ្គលឈ្មោះ ងិនវាសនា មិនកែតម្រូវ និងលុបទេនោះខ្ញុំបាទ សឿង ប្រុស (ហៅមករា)និងមានវិធាការតាមផ្លូវច្បាប់៕