នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពឧបាសក ឃឹម គី ឪពុកបង្កើតរបស់លោក ឃឹម ស៊ុនសូដា ប្រធានក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅគេហដ្ឋានក្រុមគ្រួសារនៃសព ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ឃឹម គី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕