អភិបាលរងខេត្តកំពង់ធំ និងលោកនាយខណ្ឌរដ្ឋបាលជលផលផាត់សណ្ដាយ អញ្ជើញចុះពិនិត្យសភាពការណ៍របស់ប្រជានេសាទនៅក្នុងឃុំ ផាតសណ្ដាយ ខេត្តកំពង់ធំ

52

ខេត្តកំពង់ធំ÷ថ្ងៃទី 2 ខែមករា ឆ្នាំ 2025 វេលាម៉ោង 2: 15 នាទី លោក សឿន ប្រុស និពន្ធនាយករងនៃអង្គភាពព័ត៌មាន VPN TV ONLINE.រួមនិងលោក មាន ចំរើន ចាងហ្វាងសំឡេងអច្ឆរិយៈ ព្រមទាំងលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជល់ផលខេត្តកំពង់ធំ បានចូលរួមអមដំណើរជាមួយលោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ បង្ក្រាបបទល្មើសនេសាទ បឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ។

លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជល់ផលខេត្តកំពង់ធំ និង លោកអ៊ុងវុទ្ធី  អភិបាលរងខេត្តកំពង់ធំ និងអង្គភាពសារព័ត៌មានចំនួន 2 អង្គភាព បានធ្វើបទបង្ហាញ ឱ្យអ្នកសារព័ត៌មាន បានដឹងថា តំបន់ឡូអភិរក្ស នៅក្នុងទឹកដីឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។

ក្រោយពីការធ្វើបទបង្ហាញរួចមក លោក អ៊ុង វុទ្ធី ក៏ឈ្លាតឪកាសចុះផ្ដាំផ្ញើនិងពាំនាំសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក៏ដូចខ្លួនលោកផ្ទាល់ ទៅដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំផងដែរ។

នៅក្នុងដំណើរនោះដែរ លោកក៏បានអំពាវនាវនិងធ្វើការណែនាំ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលជាប្រជានេសាទដាក់មោង ទល់មុខហ្នឹងតំបន់អភិរក្ស សូមកុំបំពាននិងដាក់ឧបករណ៍នេសាទជាប់នៅក្នុងឡូអភិរក្ស ហើយក៏ហាមដាច់ខាតមិនឲ្យប្រជានេសាទណាដាក់មោងនៅក្នុងតំបន់អភិរក្ស ដែលជាតំបន់ត្រីមេពង ។ល។

បន្ទាប់ពីបេសកកម្មការងារចប់លោក ក៏បានបើកកិច្ចប្រជុំមួយនៅក្នុងឃុំផាត់សណ្ដាយ  សមត្ថភាពចូលរួមមានលោកមេឃុំ និងលោកមេភូមិ ទាំង៥ភូមិ  ប្រជាសហគមន៍នេសាទ លោកនាយផ្នែក លោកនាយសង្កាត់ ព្រមទាំងសហគមន៍វៀតណាមចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំនោះលោក អ៊ុង វុទ្ធី ក៏បានធ្វើការជំរាបជូនទៅអង្គវិធីទាំងអស់ សូមធ្វើយ៉ាងណាជួយថែរក្សាឲ្យបាននៅ តំបន់ឡូកអភិរក្សគឺជាតំបន់ត្រីមេពងកូន  ជាបេះដូងរបស់អ្នកទាំងអស់គ្នា ទុកដល់ក្មេងជំនាន់ក្រោយ ហើយយើងត្រូវជួយថែរក្សា  និងការពារឱ្យខាត  តែបាន ហើយមិនឱ្យជនខិលខូច ណាឬប្រជានេសាទណានេសាទនៅក្នុងឡូអភិរក្សជាដាច់ខាត។

ជាចុងក្រោយប្រជាពលរដ្ឋរស់នៅក្នុងឃុំផាត់សណ្ដាយក៏សូមថ្លែងអំណរគុណទៅដល់ លោក អ៊ុងវុទ្ធី អភិបាលរងខេត្តកំពង់ធំ និងលោក.ជិនស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ដែលតែងតែចុះមកសួរសុខទុក្ខប្រជាពលរដ្ឋក៏ដូចជាបងប្អូនប្រជានេសាទ និងបានធ្វើការណែនាំមិនឱ្យរកនៅក្នុងដែនឡូអភិរក្ស ដែលជាតំបន់ត្រីមេពងកូនផងដែរ ។ សូមអរគុណ