នៅថ្ងៃទី 30 ខែធ្នូឆ្នាំ 2024 វេលាម៉ោង 4:35 នាទី អង្គភាពយើងបានទទួលសេចក្ដីរាយការណ៍ពីប្រជានេសាទលក្ខណៈគ្រួសារ ថាមានជនជាតិវៀតណាមចំនួនមួយក្រុម ទូកប្រហែលជា 30 ទូក ធ្វើការនេសាទមោងបុក នឹងមោងបីជាន់ប្រភេទមោងកែច្នៃ ដែលច្បាប់មិនអនុញ្ញាត សកម្មភាពមោងកែឆ្នៃរបស់ជនបរទេសជនជាតិយួន នេសាទល្មើសអូសរាយមោងកែឆ្នៃចាប់ត្រីក្នុងដែនអភិរក្សត្រីមេពូជក្នុងដែនអភិរក្ស(ព្រែកតាមើម) (ព្រែកធ្លក)(ព្រែកបា)(ព្រែកណាំ)(ព្រែកតាបា)កំពុងមានសកម្មភាព ទាំងនៅពេលយប់និងពេលថ្ងៃ ក្នុងឃំុ ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នៅក្នុងថ្ងៃខែដដែលនោះអង្គភាពយើងខ្ញុំក៏បានធ្វើកិច្ចសម្ភាសន៍ជាមួយបងប្អូនអ្នកនេសាទជនជាតិវៀតណាម ដែលកំពុងដាក់នៅក្នុងឡូតំបន់អភិរក្ស។
មានអ្នករត់ការ ឈ្មោះលោក.ងិនវាសនា ជាជនជាតិខ្មែររស់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
ជនជាតិវៀតណាមម្នាក់បានអោយអ្នកសារព័ត៌មានយើងបានដឹងថា លោក ងិន វាសនា នេះជាអ្នករត់ការឲ្យខ្លួនក្នុងមួយទូកលោកយក (មួយលានហុកសិបម៉ឺនរៀល ) រីឯម្នាក់ទៀតនៅព្រែកខ្សាច់ក្នុងមួយទូកលោកយក(ពីរលានហុកសិប ម៉ឺនរៀល) ទើបពួកគេអាចដាក់មោងនៅក្នុងឡូអភិរក្សបាន។
ជាក់ស្ដែង មេខ្លោងរត់ការបទល្មើសយ៉ាងល្បីល្បាញប្រចាំខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។ជាយូរមកហើយមិនទាន់ឃើញមន្ត្រីជំអាជ្ញាធរណាមានវិធានការទប់ស្កាត់ ឬធ្វើការសាកសួរទៅលើមង្គលម្នាក់នោះឡើយ។ប្រហែលជាមានខ្នងខ្សែធំហើយមើលទៅទើបគាត់ហ៊ានម្ល៉េះក្នុងការរត់ការបទល្មើសនេសាទនានា ។ល។
ជនឈ្មោះ ងិន វាសនា និងរត់ការបទល្មើសនេសាទជាបន្តបន្ទាប់ហូរហែរ ជាក់ស្ដែងនៅក្នុងកិច្ចបទសម្ភាសន៍ជាឃ្លីបវីដេអូ អ្នកដែលរកស៊ីដាក់ មោងនៅក្នុងឡូអភិរក្សព្រែកខ្សាច់ បានឆ្លើយប្រាប់ឲ្យអង្គភាពយើងដឹងថាលោកងិនវាសនា ហ្នឹងមានតួនាទីធ្វើការឃុំទៀតផង។
នៅក្នុងថ្ងៃខែដដែលអង្គភាពយើងខ្ញុំក៏បានរាយការណ៍ជូនទៅលោក ជិនស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ។ លោកក៏បានធ្វើការឆ្លើយតបឲ្យអង្គភាពយើងដឹងថានឹងបញ្ជាកម្លាំងចុះទៅបង្ក្រាបទុបស្កាត់ឲ្យទាន់ពេលវេលា។
រាល់ការផ្សព្វផ្សាយរបស់អង្គភាពសារព័ត៌មានយើងខ្ញុំ យើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។ សូមស្ដាប់នូវបទសម្ភាសន៍ដូចតទៅ។