ស្វាយរៀង ៖ នៅថ្ងៃទី២៥ ខែធ្ន ឆ្នាំ២០២៤ វេលាម៉ោង១៥:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានទទួលពត៌មានពីប្រជាពលរដ្ឋថា មានក្មេ.ង.ទំនើ.ង១ ក្រុមមានគ្នាប្រហែល៥នាក់ទៅ៦នាក់ ជិះម៉ូតូចំនួន៣គ្រឿង បានកាន់.ដា..វនិងកាំ.បិ..ត ជិះម៉ូតូអូសបណ្តោយថ្នល់ពីទិសខាងត្បូងទៅទិសខាងជើងបានចំងាយ៥០០ម៉ែត្រ រួចហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
ពេលទទួលបានពត៌មានកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលពោធិរាជ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ស្ទាក់តាមគោលដៅប្រទាក់ក្រឡានីមួយៗ បន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានចំនួន៦នាក់ ៖
១.ឈ្មោះដ.រ.យ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិកណ្តាលឃុំធ្លកស្រុកស្វាយជ្រំ។
២.ឈ្មោម.ស.រ.វ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករនៅភូមិចែងម៉ែង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ។
៣.ឈ្មោះព.ម.រ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិបឹងឃុំអង្គតាសូស្រុកស្វាយជ្រំ។
៤.ឈ្មោះស.ភ.រ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិធ្លក ឃុំធ្លកស្រុកស្វាយជ្រំ។
៥.ឈ្មោះន.ស.ហ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិកណ្តាលឃុំធ្លក ស្រុកស្វាយជ្រំ។
៦.ឈ្មោះម.ជ.វ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិបឹងគ្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ពេលសមត្ថកិច្ចយើងកំណត់មុខសញ្ញាបានហើយ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងទាំង៦នាក់ បាននៅចំណុចកញ្ចុះលក់ដូរដងព្រែកស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក៏នាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសាកសួរនៅចំពោះមុខសញ្ញាក្មេងទំនើងទំនើងទាំង៦នាក់ បានឆ្លើយសារភាពថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៣៖០០នាទីបក្សពួកខ្លួនបានបបួលគ្នាជិះម៉ូតូចំនួន៣គ្រឿង បានដាក់ដាវ និងកាំបិតកាកុកក្នុងកែបម៉ូតូជិះចេញពីឃុំធ្លក ស្រុកស្វាយជ្រំ ជិះម៉ូតូទៅដើរលេងនៅក្នុងក្រុងស្វាយរៀង រហូតដល់ម៉ោង១៣:៥០នាទី ទើបបបួលគ្នាជិះម៉ូតូចេញពីក្រុងស្វាយរៀងវិញ រហូតមកដល់ចំណុចលើថ្នល់ស្ថិតនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ក៏កាន់ដាវ និងកាំបិតអូសតាមបណ្តោយថ្នល់បានចម្ងាយប្រហែល១៥០០ម៉ែត្រ ក៏ឈប់អូសក៏ជិះម៉ូតូទៅដល់ភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ក្រុមបក្សពួកខ្លួនក៏កាន់ដាវ និងកាំបិតអូសលើថ្នល់ម្តងទៀតបានចម្ងាយប្រហែល៥០០ម៉ែត្រទើបឈប់បាននាំគ្នាជិះម៉ូតូចូលផ្ទះបន្ទាប់មកក៏យកដាវ និងកាំបិតដាក់ក្នុងកែបម៉ូតូបបួលគ្នាជិះម៉ូតូដើរលេងទៅកញ្ចុះលក់ដូរដងព្រែកស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ពេលក្រុមបក្សពួកខ្លួនកំពុងអង្គុយលេង ស្រាប់តែសមត្ថកិច្ចមកដល់បានឃាត់ពួកខ្លួនទាំង៦នាក់និងដកហូតវត្ថុតាងកាំបិតនិងដាវនៅក្នុងកែបម៉ូតូរបស់ពួកខ្លួន។
ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់មុខសញ្ញាក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងបានសុំយោបល់ ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងទាំង៦នាក់ នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។ បន្ទាប់មកនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបញ្ជូនក្រុមក្មេងទំនើងទៅផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕